ទីក្រុង Da Nang បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត

Chia sẻ
(VOVWORLD) - នៅព្រឹកថ្ងៃទី ២៦ ខែមករា ទីក្រុង Da Nang បានប្រកាសសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត Da Nang (មជ្ឈមណ្ឌល DSAC) ។ ដូច្នេះ Da Nang គឺជាមូលដ្ឋានដំបូងគេដែលបានបង្កើតមជ្ឈមណ្ឌលរចនាមីក្រូឈីបនិងបញ្ញាសិប្បនិម្មិត។

មជ្ឈមណ្ឌល DSAC ត្រូវបានកំណត់ជាចំណុចស្នូលដែលមានឯកទេសធ្វើសេនាធិការដល់មន្ទីរព័ត៌មាននិងផ្សព្វផ្សាយ និងថ្នាក់ដឹកនាំទីក្រុង ក្នុងការកសាងនិងអនុវត្តគម្រោងអភិវឌ្ឍន៍បន្ទះឈីប Semiconductor និងមីក្រូឈីប នៅក្នុងទីក្រុង នាពេលខាងមុខ។ ទីក្រុង Da Nang រំពឹងថា មជ្ឈមណ្ឌល DSAC ក៏នឹងក្លាយជាចំណុចស្នូលមួយដើម្បីទទួលនិងបើកឱកាសសហប្រតិបត្តិការលើវិស័យមីក្រូឈីប Semiconductor និងបញ្ញាសិប្បនិម្មិតរវាងទីក្រុង Da Nang និងដៃគូនានាទាំងក្នុងស្រុកនិងក្រៅប្រទេស។

ទីក្រុង Da Nang បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Le Trung Chinh ប្រគល់សេចក្តីសម្រេចតែងតាំងនាយកមជ្ឈមណ្ឌល DSAC ។ រូបថត៖ VGP/ Minh Trang

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោក Nguyen Huy Dung អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានចាត់ទុកថា ទីក្រុង Da Nang បានបោះជំហានយ៉ាងខ្លាំងការត្រៀមរៀបចំដើម្បីស្វាគមន៍រលកវិនិយោគលើការអភិវឌ្ឍឧស្សាហកម្មរចនាមីក្រូឈីប និងបញ្ញាសិប្បនិម្មិត៖ “យើងខ្ញុំមានគោលបំណងអភិវឌ្ឍន៍បណ្ដាញមជ្ឈមណ្ឌលស្រាវជ្រាវរចនា និងផលិត Semiconductor ថ្នាក់ជាតិ រួមមានមជ្ឈមណ្ឌលជាតិចំនួន ៣ ដែលមានទីតាំងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង សមស្របនឹងប្រៀបខ្លាំងនិងលក្ខណៈពិសេសនៃតំបន់នីមួយៗ។ យើងកំពុងខិតខំព្យាយាមដាក់ឲ្យដំណើរការមជ្ឈមណ្ឌលឱ្យបានឆាប់បំផុតនៅឆ្នាំ ២០២៥ ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលស្រាវជ្រាវរចនានិងផលិត Semiconductor ជាតិ”៕

ប្រតិកម្មទៅវិញ