ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)
|
យោងតាមលោក Nguyen Quang នាយក UN-Habitat វៀតណាម បានឲ្យដឹងថា UN-Habitat មានបំណងចង់ធ្វើការជាមួយទីក្រុង Can Tho ដើម្បីស្តាប់ការសន្យាចូលរួមកម្មវិធីនេះរបស់ទីក្រុងជាថ្មីម្តងទៀតពីព្រោះទីក្រុង Can Tho គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៣ របស់វៀតណាមត្រូវបានជ្រើសរើស។ ទន្ទឹមនឹងនេះលោកក៏មានបំណោងចង់ពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងដើម្បីរួមគ្នាកសាងក្រុមសម្រាប់កម្មវិធីសកម្មភាពនាពេលខាងមុខនៅពេលដែលទីក្រុង Can Tho មានផែនការអភិវត្តថ្មីពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ធ្វើបច្ចុប្បន្នភាពជាមួយសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកDao Anh Dung អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានស្នើឲ្យ UN-Habitat ជួយទីក្រុងកសាងផែនការសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការកសាងកម្មវិធីនគរ Can Tho ក៏ដូចជារបាយការណ៍ត្រូវតែធ្វើតាមការណែនាំរបស់ UN-Habitat។ នាពេលខាងមុខនេះទីក្រុង Can Tho និង UN-Habitat នឹងសម្របសម្រួលជាមួយគ្នាដើម្បីអនុវត្តកម្មវិធីនេះឲ្យមានប្រសិទ្ធភាពបំផុត៕