ទីក្រុង Can Tho តភ្ជាប់ពាណិជ្ជកម្មជាមួយសហគ្រាសហ្វីលីពីន

Chia sẻ
(VOVWORLD) - នៅក្នុងព្រឹត្តិការណ៍នេះ ប្រតិភូភាគីទាំងពីរបានណែនាំអំពីសក្តានុពលសេដ្ឋកិច្ចរបស់ គ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសម្ព័ន្ធក្រុម Vista Land និងទីក្រុង Can Tho នាពេលអនាគត។
ទីក្រុង Can Tho តភ្ជាប់ពាណិជ្ជកម្មជាមួយសហគ្រាសហ្វីលីពីន - ảnh 1ជ្រុងមួយនៃខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho។ រូបថត៖ VNA

កាលពីថ្ងៃទី ១១ មីនានៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុង Can Tho រួមជាមួយមន្ទីរស្ថាប័ន និងសហគ្រាសមួយចំនួនក្នុងភូមិសាស្ត្រខេត្តបានជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Vista Land (ហ្វីលីពីន)។ នៅក្នុងព្រឹត្តិការណ៍នេះ ប្រតិភូភាគីទាំងពីរបានណែនាំអំពីសក្តានុពលសេដ្ឋកិច្ចរបស់ គ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសម្ព័ន្ធក្រុម Vista Land និងទីក្រុង Can Tho នាពេលអនាគត។ លោក Duong Tan Hien អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា Can Tho មានតួនាទី ឋានៈ និងសក្ដានុពលដ៏ធំធេងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ ការដែលវិនិយោគិនហ្វីលីពីនចាប់អារម្មណ៍ទីក្រុងគឺជាជម្រើសដ៏សមស្របមួយក្នុងការតភ្ជាប់ផលិតផលប្រចាំតំបន់។ ក្រៅពីនេះ Can Tho ក៏អាចឆ្លើយតបនឹង បំណងប្រាថ្នានៃប្រភពទំនិញគឺផលិតផលកសិកម្ម និងជលផលស្អាត ដែលសម្ព័ន្ធក្រុមហ៊ុន Vista Land យកចិត្តទុកដាក់។ ទីក្រុងសង្ឃឹមថា សហគ្រាសនៃភាគីទាំងពីរអាចលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការវិនិយោគជាមួយគ្នានាពេលអនាគត។ ទន្ទឹមនឹងនោះលោកក៏បញ្ជាក់ថា ទីក្រុងតែងតែទទួលសូមស្វាគមន៍សហគ្រាសបរទេសមកស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

តំណាងសម្ព័ន្ធក្រុមហ៊ុន Vista Land (ហ្វីលីពីន) បាននិយាយថា បច្ចុប្បន្នសម្ព័ន្ធក្រុមកំពុងស្វែងរកឱកាសពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមដោយមានបំណងចង់លើកកំពស់គុណភាពម្ហូបអាហារ។ ភាគីសហគ្រាសហ្វីលីពីនក៏មានបំណងចង់ស្វែងយល់ពីផលិតផលដ៏មានសក្ដានុពលជាច្រើន ដើម្បីសហការជាមួយទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ