ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប

Chia sẻ
(VOVWORLD) - គណៈប្រតិភូនៃគណៈកម្មាធិ ការទទួលបន្ទុកជនវៀតណាម នៅឯកបរទេសនៃទីក្រុងហូជីមិញ កាលពីថ្ងៃទី ២២ ខែធ្នូ បានផ្តល់អំណោយជាង ៥០០ កញ្ចប់ ជូនដល់គ្រួសារកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រដែលកំពុងរស់នៅឯលំនៅដ្ឋានថ្មី នៃស្រុក បរិបូណ៍ខេត្តកំពង់ឆ្នាំង។ 
ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប - ảnh 1 លោក Vo Thanh Chat អញ្ជើញផ្តល់អំណោយជូនដល់ប្រជាជនកម្ពុជា ដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជា (រូបថតៈ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីផ្តល់អំណោយសប្បុរសធម៌ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក តែងតែផ្តោតយកចិត្តទុកដាក់ជាពិសេស រួមទាំងចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជាដែលកំពុងរស់នៅបឹងទន្លេសាបផងដែរ។

ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប - ảnh 2ទិដ្ឋភាពនៃពិធី (រូបថតៈ VOV) 

លោក Vo Thanh Chat បានលើកឡើងថា៖ “ ថ្ងៃនេះយើងខ្ញុំបានដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយផ្លាស់ ទីលំនៅរបស់ប្រ ជាជនលើទន្លេសាប ទៅដីគោកវិញ ហើយជីវភាពជួបការលំបាកខ្លាំងណាស់! ពោលគឺ មិនទាន់មានអគ្គិសនីនិងទឹកក៏ដូចជាការ ដឹកជញ្ជូន ការធ្វើដំណើរជាដលម។  ដើម្បីរួមចំណែកក្នុងការចែករំលែកនូវការលំបាកជាមួយបងប្អូននៅទីនេះ គណៈប្រតិភូនៃគណៈកម្មាធិការទទួលបន្ទុក ជនវៀតណាមនៅឯកបរទេសនៃទីក្រុងហូជីមិញ បានរៀបចំដំណើរទស្សនកិច្ចសប្បុរសធម៌មួយ ដោយមានអំណោយចំនួន ៥០០ កញ្ចប់ ។ អំណោយនីមួយៗនេះ មានតម្លៃ  ៥០ម៉ឺនដុង ដើម្បីចែករំលែកនូវការលំបាកដំបូងជាមួយបងប្អូននៅទីនេះផង។ ថ្វីត្បិតតែអំណោយគឺតិចតួចណាស់ ប៉ុន្តែនេះគឺជាទឹកចិត្តស្រឡាញ់រាប់អានរបស់របស់គណៈ កម្មាធិការបក្សនិងប្រជាជនទីក្រុងហូជីមិញ ផងដែរ។

ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប - ảnh 3ប្រជាជនក្នុងពិធី  (រូបថតៈ VOV)

សូមគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានប្រជាជនកម្ពុជាដើមកំណើត វៀតណាមប្រហែល ២.៤០០ គ្រួសារ ដែលភាគច្រើនប្រកបមុខរបរនេ សាទ។ ចាប់ពីដើមខែតុលាឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញា ធរខេត្ដកំពង់ឆ្នាំងបានមានវិធានការជាច្រើនដើម្បីជួយសម្រួលដល់ភូមិអណ្តែតទឹកនៅបឹងទន្លេសាបនិងបញ្ចូនប្រជាជនទៅកាន់ដីគោកដើម្បីស្ថិរភាពជីវភាពរស់នៅប្រចាំថ្ងៃ៕

ប្រតិកម្មទៅវិញ