អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក Supoj Malaniyom។ (រូបថត៖ Hai Linh/ TTXVN) |
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក Supoj Malaniyom មានប្រសាសន៍ថា ការអនុវត្តវិធានការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ បានប្រព្រឹត្តទៅដូចការគ្រោងទុក។ ជាមួយគ្នានេះ អគ្គស្នងការនគរបាលភូមិន្ទថៃ លោក Damrongsak Kittiprapas បានឲ្យដឹងថា កងកម្លាំងនគរបាលភូមិន្ទថៃកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងការដាក់ពង្រាយកងកម្លាំង វិធានការ យានយន្ត និងសម្ភារៈបរិក្ខារសំខាន់ៗប្រកបដោយសមកាលកម្ម និងមានប្រសិទ្ធភាព។ នគរបាលភូមិន្ទថៃនឹងដាក់ពង្រាយនាយនគរបាលប្រមាណ ២០.០០០ នាក់ ដើម្បីត្រួតពិនិត្យសន្តិសុខនៅតាមសណ្ឋាគារ កន្លែងប្រជុំ កន្លែងរៀបចំពិធីជប់លៀង និងផ្លូវធ្វើដំណើររបស់គណៈប្រតិភូ។
ក្រៅពីនោះ អគ្គស្នងការនគរបាលភូមិន្ទថៃ បានបង្កើតមជ្ឈមណ្ឌលបញ្ជាការរួមមួយ ដោយមានអង្គភាពជំនាញចំនួន៣០ ទទួលបន្ទុកការសម្របសម្រួល តាមដាន ស្វែងយល់ពីស្ថានការណ៍ ស៊ើបអង្កេត និងទប់ស្កាត់បទល្មើសនានា តាំងពីដើម ពីចម្ងាយ ឱ្យបានទាន់ពេលវេលា។ កងកម្លាំងនគរបាលក៏មានភារកិច្ចនាំផ្លូវ និងដឹកជញ្ជូនគណៈប្រតិភូរបស់ប្រមុខខឿនសេដ្ឋកិច្ចជាសមាជិកមកចូលរួមសន្និសីទផងដែរ៕