|
ថៃនិងឡាវបើកកិច្ចប្រជុំអំពីការកំណត់ខ័ណ្ឌព្រំសីម៉ា
(រូបថតៈ vietnamplus.vn) |
(VOVworld)-នាថ្ងៃទី១៥សីហា ថៃនិងឡាវបានរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចំរុះ
លើកទី៩នៅបាងកក សំដៅដោះស្រាយបញ្ហាកំណត់ខ័ណ្ឌព្រំសីមានៅសេសសល់
រវាងភាគីទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសថៃ លោក Surapong
Tovichakchaikul និងសមភាគីឡាវ លោកThongloun Sisoulith ធ្វើជាសហអធិបតី។ ភាគីថៃបាននាំចេញសំណើរដែលអនុញ្ញាត្តិឲ្យភាគីទី៣ចូលរួមដោះស្រាយរាល់ បញ្ហានៅសេសសល់នេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតរួម រដ្ឋមន្រ្តីការបរទេសថៃ
ឲ្យដឹងថា ភាគីទាំងពីរបានឯកភាព សម្រេចការកំណត់ខ័ណ្ឌព្រំសីមាលើដីកោគ នា
ឆ្នាំ២០១៥ និង លើទន្លេនាឆ្នាំ២០១៧។ រីឯខ្លួនវិញ លោក Thongloun សង្កត់ធ្ងន់ថា ការកំណត់ខ័ណ្ឌព្រំសីមានេះ នឹងជួយបង្កើតឡើងការយល់ដឹងគ្នាទៅវិញទៅមករវាង
ប្រជាជននៃប្រទេសទាំងពីរផងដែរ។ថៃនិងឡាវ បង្កើតគណៈកម្មាធិការចំរុះនាឆ្នាំ
១៩៩៦។ រហូតដល់ពេលនេះ ខ្សែព្រំសីមាចំនួន ៩៦%ត្រូវបានកំណត់។ បណ្តាកិច្ច
ចរចារលើកនេះ គឺសំដៅកំណត់ខ័ណ្ឌសីមាលើទន្លេមេគង្គ៕