ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី នឹងពិភាក្សាលើស្ថានការណ៍ស៊ីរី

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៩ សីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netayahu បានជូនដំណឹងថា នាយករដ្ឋមន្ត្រី លោក Netayahu នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាថ្ងៃទី ២៣ សីហា។
ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី នឹងពិភាក្សាលើស្ថានការណ៍ស៊ីរី - ảnh 1ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី នឹងពិភាក្សាលើស្ថានការណ៍ស៊ីរី 

នាថ្ងៃទី ១៩ សីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netayahu បានជូនដំណឹងថា នាយករដ្ឋមន្ត្រី លោក Netayahu នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាថ្ងៃទី ២៣ សីហា។ តាមការរំពឹងទុកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងមានជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរមណីយដ្ឋានសូជី ក្នុងនោះប្រធានបទសំខាន់នៃការពិភាក្សា គឺជា វិបត្តិនៅស៊ីរីនាបច្ចុប្បន្ន។ យោងតាមសេចក្តីប្រកាស ថ្នាក់ដឹកនាំទាំងពីររូបគ្រោងនឹងពិភាក្សាអំពីបញ្ហានៅមជ្ឈឹមបូព៌ា ក្នុងនោះមានវិបត្តិស៊ីរី។អ៊ីស្រាអែលកំពុងព្រួយបារម្ភថាអ៊ីរ៉ង់ស្វែងរកការបង្កើតវត្តមានយោធាយ៉ាងយូរអង្វែងនៅស៊ីរី៕

ប្រតិកម្មទៅវិញ