អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron |
ក្នុងអំឡុងពេលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង៣បានអះអាងជាថ្មីនូវការគាំទ្រនិងការប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយអ៊ីរ៉ង់ ក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចហើយបានអះអាងពីសារៈសំខាន់ក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសាធារណរដ្ឋអ៊ីស្លាមនេះ។ នេះត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការរក្សាសន្តិសុខនិងស្ថេរភាពអន្តរជាតិផងដែរ៕