ថ្នាក់ដឹកនាំវៀតណាមនិងបារាំងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ សំខាន់ៗ

Chia sẻ
(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទៅកាន់សាធារណៈរដ្ឋបារាំង នាថ្ងៃទី២៧ មីនា ភាគី ទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមវៀតណាម-បារាំង។
ថ្នាក់ដឹកនាំវៀតណាមនិងបារាំងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ សំខាន់ៗ - ảnh 1 អគ្គលេខាលោក Nguyen Phu Trong និងប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ TTXVN)


តាមឯកសារនេះថា ភាគីទាំងពីរស្វាគមន៍ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ ហើយមានគោលបំណងចង់ធ្វើឲ្យស៊ីជំរៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។

        ថ្នាក់ដឹកនាំវៀតណាមនិងបារាំងបានអះអាងថ្មីម្ដងទៀតនូវការគោរព ធម្មនុញ្ញអ.ស.បនិងសន្យាគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិង របបនយោបាយរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពគ្នាលើការ ប្រដេញតាមកិច្ចខិតខំប្រឹងប្រែងរួមសំដៅជំរុញការអភិវឌ្ឍនរបស់ពិភពពហុប៉ូលនិងលទ្ធិពហុភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក សមភាព យុត្តិធម៌ និងសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា។

        សង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនងរវាងអាស៊ាននិងសហភាពអឺរ៉ុប (EU) ភាគីទាំងពីរបានអះអាងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង តម្លើងទំនាក់ទំនងអាស៊ាន-EU ទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ។

        ភាគីទាំងពីរបានឯកភាពលើការបង្កើនទំនាក់ទំនងភាពជាដៃគូរវាងវៀត ណាមនិងEU ក្នុងបញ្ហានយោបាយនិងសន្តិសុខ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពយ៉ាងពេញលេញអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាការរក្សាសន្តិសុខនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅតំបន់សមុទ្រនិងមហាសាគរទាំងអស់។ ភាគីទាំងពីរគាំទ្រកិច្ច ខិតខំប្រឹងប្រែងរបស់អាស៊ាននិងចិនសំដៅអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។  

       ភាគីទាំងពីរជឿជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាលោក Nguyen Phu Trong នឹងបើកចេញដំណាក់កាលថ្មីក្នុងការបង្កើនទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង៕

ប្រតិកម្មទៅវិញ