ថ្នាក់ដឹកនាំរុស្ស៊ីផ្ញើរលិខិតអំណរសាទរថ្នាក់ដឹកនាំវៀតណាមក្នុងឱកាសរំលឹកខួបទិវាឯកភាពប្រទេសជាតិ

Chia sẻ
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទី៤០នៃទិវារំដោះភាគខាង ត្បូង ឯកភាពប្រទេសជាតិ
វៀតណាម (ថ្ងៃទី៣០ មេសា) ប្រធានាធិបតីរុស្ស៊ីលោក
 V. Putin បានផ្ញើរលិខិតអំណរសាទរដល់ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang។
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាង ត្បូង ឯកភាពប្រទេសជាតិវៀតណាម (ថ្ងៃទី៣០ មេសា) ប្រធានាធិបតីរុស្ស៊ីលោក V. Putin បានផ្ញើរលិខិតអំណរសាទរដល់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ក្នុង
លិខិត លោក V. Putin បានលើកច្បាស់ថា៖ “ប្រជាជនរុស្ស៊ីជានិច្ចកាលចងចាំងនិងស្ងើចសរសើរយុទ្ធជ័យរបស់ប្រជាជនវៀត
ណាម បណ្ដាកុលបុត្រកុលធីតាដែលបានពលីជីវិតដើម្បីតស៊ូដណ្ដើមសេរីភាព
និងឯករាជ្យ។យើងខ្ញុំមានមោទនភាពដោយសារក្នុងខែឆ្នាំលំបាកទាំងនេះប្រទេស
យើង ខ្ញុំបានជានិច្ចកាលជួយឧបត្ថម្ភនិងគាំទ្រមិត្តវៀតណាមយ៉ាងពេញទំហឹង។ ខ្ញុំជឿជាក់ថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីជាមួយ
សាធារណៈរដ្ឋសង្គមនិយមវៀតណាម នឹងកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធ
ភាព រួមចំណែកពង្រឹងសន្តិភាពនិងសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វ្រិក”។
ថ្នាក់ដឹកនាំរុស្ស៊ីផ្ញើរលិខិតអំណរសាទរថ្នាក់ដឹកនាំវៀតណាមក្នុងឱកាសរំលឹកខួបទិវាឯកភាពប្រទេសជាតិ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងឆ្វេង)
និងសមភាគីរុស្ស៊ីលោក Dmitry Medvedev

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីរុស្ស៊ីលោក D.Medvedev ក៏បានផ្ញើរលិខិតអំណរ សាទរដល់សមភាគីវៀតណាមលោក Nguyen Tan Dung ផងដែរ។ក្នុងលិខិត លោក
សង្កត់ធ្ងន់ថា៖
“ព្រឹត្តិការណ៍គួរឲ្យចង់ចាំនេះគឺជានិមិត្តរូបនៃភាពអង់អាចក្លាហាននិងភាពមោះមុត របស់ប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ។ប្រការដ៏សំខាន់ពិសេសគឺជា
ក្នុងរាល់ខែឆ្នាំសង្គ្រាមក៏ដូចជាក្នុងបុព្វហេតុស្ដារសេដ្ឋកិច្ចឡើងវិញ វៀតណាមនិង
រុស្ស៊ីបាន បង្កើតទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការ បង្កើតមូលដ្ឋានដ៏រឹងមាំ
សំរាប់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនាបច្បុប្បន្នរវាងប្រទេសយើង
ទាំង២។
ខ្ញុំជឿជាក់ថាការអនុវត្តបណ្ដាគំរោងការណ៍ធំៗក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម
ថាមពល មនុស្សធម៌និងវិស័យផ្សេងៗទៀតដែលខ្ញុំនិងលោកបានពិភាគ្សានៅក្នុង ជំនួបសន្ទនាថ្មីៗនេះនៅក្រុងហាណូយនឹងរួមចំណែកពង្រឹងថែមទៀតទំនាក់ទំ
នងសហប្រតិបតិ្តការទ្វេភាគី។ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគណជាថ្មីម្ដង
ទៀតភាពរាក់ទាក់ ចំពោះភ្ញៀវដែលលោកនិងបណ្ដាមិត្តវៀតណាមដែលបានលៃ
ទុកសំរាប់ខ្ញុំ”៕

ប្រតិកម្មទៅវិញ