ថ្នាក់ដឹកនាំរុស្ស៊ីបារាំងនិងអាល្លឺម៉ង់ចរចាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានចរចាតាមទូរស័ព្ទស្តីពីវិបត្តិនៅស៊ីរី។ 
 
ថ្នាក់ដឹកនាំរុស្ស៊ីបារាំងនិងអាល្លឺម៉ង់ចរចាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី  - ảnh 1 ថ្នាក់ដឹកនាំរុស្ស៊ីបារាំងនិងអាល្លឺម៉ង់ចរចាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី 

(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានចរចាតាមទូរស័ព្ទស្តីពីវិបត្តិនៅស៊ីរី។ ថ្នាក់ដឹកនាំទាំងបី រូបនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការខំប្រឹងប្រែងរួមសំដៅអនុវត្តយ៉ាងពេញលេញនិងឆាប់ៗបទឈប់បាញ់របស់ អ.ស.ប.។ បារាំងនិងអាល្លឺម៉ង់នឹង បន្តសហប្រតិបត្តិការជាមួយរុស្ស៊ីនិងបណ្ដាដៃគូអន្តរជាតិផ្សេងៗទៀតសំដៅទទួលឲ្យបានគោលដៅនេះ។ ភាគីនានាក៏បានឯកភាពយ៉ាងខ្លាំងការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៅស៊ីរី។ នាថ្ងៃទី ២៤ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២០៤១ ដែលបញ្ឈប់ភ្លាមមួយរំពេចសកម្មភាពអមិត្តនៅស៊ីរីក្នុងរយៈពេល ៣០ ថ្ងៃដើម្បីអនុញ្ញាតឲ្យការដឹកជញ្ជូនទំនិញជំនួយនិងជំលៀសខ្លួនអ្នកជំងឺនិងជនរងរបួសចេញពីតំបន់ Ghouta ខាងកើតដោយសុវត្ថិភាព។ នាថ្ងៃដដែល សម្ព័ន្ធភាពអារ៉ាប់ (AL) បានស្វាគមន៍សេចក្តីសម្រេចចិត្តពោលខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.៕

ប្រតិកម្មទៅវិញ