ថ្នាក់ដឹកនាំនៃប្រទេសនានាអបអរសាទរខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យ ជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋ សង្គមនិយមវៀតណាម (ថ្ងៃទី២កញ្ញា១៩៤៥-ថ្ងៃទី២កញ្ញាឆ្នាំ២០១៨) ថ្នាក់ ដឹកនាំនៃប្រទេសនានា បានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូន ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។
ថ្នាក់ដឹកនាំនៃប្រទេសនានាអបអរសាទរខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យ ជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម - ảnh 1ទង់ជាតិក្រហមនិងផ្ទាំងរូបភាពត្រូវបានតុបតែងពេញកន្លែងនៅរដ្ឋធានីហាណូយក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋ សង្គមនិយមវៀតណាម

ថ្នាក់ដឹកនាំកម្ពុជាបានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែល បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមទទួលបាននាពេលកន្លងទៅ ព្រម ទាំង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែងរវាង បក្ស  រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា - វៀតណាម។ ថ្នាក់ដឹកនាំកម្ពុជាជូនពរប្រទេសនិងប្រជាជនវៀតណាមនឹងទទួលបានជ័យជំនះថ្មី ធំធេងជាងទៀតក្នុងបុព្វហេតុកសាងនិងអភិឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកវិបុលភាព។

ក្នុងសារទូរលេខអបអរសាទរ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា ចិនបានសម្តែងនូវក្តីសប្បាយរីករាយនិងវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធ ផលនានាដែលវៀតណាមទទួលបាននាពេលកន្លងទៅ ព្រមទាំងបាន ជឿជាក់ថា  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀត ណាមនឹងអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅនៃការកសាងរដ្ឋ សង្គមនិយម សម្បូររុងរឿង។ សារទូរលេខនេះក៏បានអះអាងថា ចិនយក ចិត្តទុកដាក់ជាពិសេស លើការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម និង ត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ចិន-វៀតណាម ដោយឆ្ពោះ ទៅការអភិវឌ្ឍស្ថិរភាព តម្លាភាពប្រកបដោយភាពរឹងមាំជានិច្ច។

ក្នុងសារទូរលេខអបអរសាទរជូនដល់ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋវៀតណាមនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានសម្តែងក្តីសប្បាយរបស់ខ្លួនចំពោះការ អភិវឌ្ឍដោយឥតឈប់ឈរនៃចំណងមិត្តភាព សាមគ្គីភាពពិសេសនិង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិង ប្រជាជននៃប្រទេសទាំងពីរឡាវ - វៀតណាម។ ព្រមជាមួយនោះបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានជួយដល់ ឡាវក្នុងការជំនះផលវិបាកដោយទឹកជំនន់នៅខេត្ត Attapeu នាពេលកន្លង ទៅ។ ថ្នាក់ដឹកនាំឡាវបានអះអាងថាបក្ស រដ្ឋនិងប្រជាជនឡាវ នឹងបន្តរួម ជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីរក្សានិងពូនជ្រុំនូវទំនាក់ទំនងពិសេស រវាងឡាវនិងវៀតណាម។

ប្រធានរដ្ឋនិងជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez បានផ្ញើសារទូរលខអបអរសាទរជូន ចំពោះ ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang និងនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc ។ ក្នុងសារអបអរសាទរ លោក Miguel Díaz-Canel Bermúdez បានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងចំណងមិត្តភាព ភាពជាភាតរៈនិងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។

ក្នុងបណ្ដាសារទូរលេខជូនដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមនោះ ថ្នាក់ដឹកនាំរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាមដែលកំពុងមានការវិវឌ្ឍន៍ដ៏អស្ចារ្យ។ ថ្នាក់ដឹកនាំរុស្ស៊ីជឿជាក់ថាដំណើរទស្សនកិច្ច ជាផ្លូវការ របស់អគ្គលេខាបក្ស លោក Nguyen Phu Trongទៅកាន់ សហព័ន្ធរុស្ស៊ីនាពេលខាងមុខ នឹងរួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ក៏ដូចរឹតបន្តឹង កិច្ចសហប្រតិបត្តិការលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយក ចិត្តទុកដាក់ដូចគ្នា។

ក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គម និយមវៀតណាម ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោក Halimah Yacob នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបូរី លោក Lee Hsien Loong បានផ្ញើលិខិតអបអរសាទរដល់ប្រធានរដ្ឋ លោក Tran Dai Quang និង នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងនោះបានសម្តែងនូវបំណង ប្រាថ្នាចង់បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីនាពេលអនាគត។ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ Prayut Chan-o-cha បានផ្ញើសារទូរ លេខអបអរសាទរជូនដល់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។ ក្នុងសារទូរលេខនេះ ថ្នាក់ដឹកនាំថៃរូបនេះ បានអះអាងការប្តេជ្ញាចិត្ត របស់ខ្លួនសហការយ៉ាងជិតស្និទ្ធិជាមួយវៀតណាមសំដៅពង្រឹងថែមទៀត ទំនាក់ទំនងទ្វេភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមកនិងភាពរុងរឿង របស់ប្រជាជននៃប្រទេសទាំងពីរនិងក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ