ថ្នាក់ដឹកនាំនៃប្រទេសចំនួន ២៣ និងអង្គការសុខភាពពិភពលោក (WHO) អំពាវនាវឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩

Chia sẻ
(VOVWORLD) - ការអំពាវនាវបានសង្កត់ធ្ងន់លើការបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតសកល គឺដើម្បីបង្កើនលទ្ធភាពក្នុងការឆ្លើយតបរបស់ពិភពលោកចំពោះជំងឺរាតត្បាតសកលនាពេលអនាគត តាមរយៈការកសាងប្រព័ន្ធប្រកាសអាសន្ន និងចែករំលែកទិន្នន័យរួម។
ថ្នាក់ដឹកនាំនៃប្រទេសចំនួន ២៣ និងអង្គការសុខភាពពិភពលោក (WHO) អំពាវនាវឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

ប្រមុខរដ្ឋនៃប្រទេសទាំង ២៣ រួមគ្នាជាមួយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣០ ខែមិនា បានចេញសេចក្តីអំពាវនាវឱ្យប្រទេសនានានៅលើពិភពលោក ចូលរួមបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតសកល ដោយមានគោល បំណងកាត់បន្ថយការខូចខាតឲ្យបានតិចបំផុតចំពោះមនុស្សជាតិនៅពេលដែលប្រឈមមុខនឹងជំងឺរាតត្បាតនេះនាពេលអនាគត។

ការអំពាវនាវបានសង្កត់ធ្ងន់លើការបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតសកល គឺដើម្បីបង្កើនលទ្ធភាពក្នុងការឆ្លើយតបរបស់ពិភពលោកចំពោះជំងឺរាតត្បាតសកលនាពេលអនាគត តាមរយៈការកសាងប្រព័ន្ធប្រកាសអាសន្ន និងចែករំលែកទិន្នន័យរួម ក៏ដូចជាការផលិត ការចែកចាយវ៉ាក់សាំង ថ្នាំគ្រប់ប្រភេទ និងវិធីសាស្រ្តធ្វើរោគវិនិច្ឆ័យនិងព្យាបាលទូលំទូលាយ ប្រកបដោយសមភាពរវាងប្រទេសទាំងអស់។ នាបច្ចុប្បន្ននេះ ប្រមុខថ្នាក់ដឹកនាំនៃប្រទសចំនួន ២៣ បានចុះហត្ថលេខាលើការគាំទ្ររបស់ចំពោះសំណើស្តីពីការកសាងសន្ធិសញ្ញាឆ្លើយតបនឹងជំងឺរាតត្បាតសកល៕

ប្រតិកម្មទៅវិញ