ថ្នាក់ដឹកនាំនៃបណ្តាប្រទេសពិភាក្សាទ្វេភាគីខាងក្រៅកិច្ចប្រជុំកំពូល BRICS

Chia sẻ
(VOVWORLD) -នៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី១០នៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខនៅលើពិភពលោក (BRICS) ថ្នាក់ដឹកនាំប្រទេសចិន រុស្ស៊ី អាហ្វ្រីកខាងត្បូង និង ទួរគី នាថ្ងៃទី២៦ខែកក្កដា បានមានកិច្ចចរចារលើបញ្ហាជាច្រើនដែលភាគី នានាយកចិត្តទុកដាក់ដូចគ្នា។
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសពិភាក្សាទ្វេភាគីខាងក្រៅកិច្ចប្រជុំកំពូល BRICS - ảnh 1 ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកក្នុង BRICS ( រូបថត៖ TTXVN)

ប្រធានរដ្ឋចិនលោក Xi Jinping   និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួប គ្នា និងពិភាក្សាអំពីទស្សនៈយ៉ាងស៊ីជម្រៅនិងទូលំទូលាយអំពីស្ថានភាព អន្តរជាតិនាពេលបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីរនេះក៏ពិសារបាយរួមគ្នាពេលយប់ ខាងក្រៅកិច្ចប្រជុំនេះផងដែរ។

រីឯជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានរដ្ឋ ចិនលោក Xi Jinping បានឲ្យដឹងថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចពង្រឹងនិង ពង្រីកទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍យ៉ាងស្អិតល្មួតថែមទៀតជាមួយទីក្រុង New Delhi។ រីឯខ្លួនវិញ លោក  Narendra Modi បានប្រសាសន៍ថា លោក និង ថ្នាក់ដឹកនាំចិនបានជួបគ្នា៣លើកក្នុងរយៈពេល៣ខែកន្លងទៅ ប្រការនេះបាន បញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ក្នុងថ្ងៃដដែលនេះ ក៏មានជំនួបពិភាក្សារវាងប្រធានរដ្ឋចិនលោក Xi Jinping និង ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan រួមទាំងជំនួបពិភាក្សារវាងប្រធាន ធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa និងសមភាគីរុស្ស៊ី លោក Vladimir Putin ផងដែរ។

កិច្ចប្រជុំកំពូល BRICS រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិក ខាងត្បូង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកក្កដា នៅទីក្រុង Johannesburg (អាហ្វ្រិក ខាងត្បូង)៕

ប្រតិកម្មទៅវិញ