ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរប្រធានាធិបតីបារាំងជាប់ឆ្នោត លោក E.Macron

Chia sẻ
(VOVWORLD) -ព័ត៌មានស្ដីពីលោក Emmanuel Macron ជាប់ឆ្នោតក្នុងជុំទី ២ នៃការបោះឆ្នោតប្រធានាធិបតីបារាំងបានក្លាយជាព្រឹត្តិការណ៍ពិភពលោកលេចធ្លោជាងគេបំផុតនាថ្ងៃទី ៨ ឧសភា ដោយទាក់ទាញការយកចិត្តទុកដាក់របស់សធារណៈមតិពិភពលោក។នៅក្នុងបរិបទនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីនិងអឺរ៉ុបបានបន្តនាំចេញនូវសារយ៉ាងខ្លាំងក្លាគាំ ទ្រលោកប្រធានាធិបតីនាពេលអនាគតនៃខឿនសាធារណរដ្ឋលើកទី ៥ របស់បារាំង។
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរប្រធានាធិបតីបារាំងជាប់ឆ្នោត លោក E.Macron - ảnh 1ប្រធានាធិបតីបារាំងជាប់ឆ្នោត លោក E.Macron (TTXVN)

នាព្រឹកថ្ងៃទី ៨ ឧសភា ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើរសារទូរលេខ អបអរសាទរចំពោះប្រធានាធិបតីជាប់ឆ្នោតលោក E.Macron ហើយបានសម្ដែងថាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋអំណាចបារាំងដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយដ៏រឹងមាំយូរអង្វែងរវាងចិន និងបារាំងឲ្យឡើងកម្ពស់ថ្មីមួយទៀត។

          នាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីបារាំង ហើយឲ្យដឹងថាការដែលលោក E.Macron ជាប់ឆ្នោតនោះ បានរួមចំណែកដល់ការកសាងអនាគតដ៏ល្អប្រសើររបស់នៃសហភាពអឺរ៉ុប (EU) ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថាជ័យជម្នះនេះមានលក្ខណៈជានិមិត្តសញ្ញា។

          ទន្ទឹមជាមួយនេះ  ថ្នាក់ដឹកនាំនិងអ្នកនយោបាយនៃបណ្ដាប្រទេសអឺរ៉ុបជាច្រើនបានសម្ដែងនូវការគាំទ្រលោក E.Macron។ នៅក្នុងកិច្ចចរចាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក្រោយពេលជាប់ឆ្នោតនោះ លោក Macron បានឲ្យដឹងថានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង ប៉ែកឡាំង។ មុននេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បានផ្ញើសេចក្ដីជូនចំពោះប្រធានាធិបតីជាប់ឆ្នោតលោក Macron ហើយសង្កត់ធ្ងន់ថា នេះគឺជាជ័យជំនះដើម្បីអឺរ៉ុបដ៏រឹងមាំនិងសាមគ្គីភាព និងដើម្បីចំណងមិត្តភាពរវាងបារាំងនិងអាល្លឺម៉ង់៕

 

ប្រតិកម្មទៅវិញ