នៅក្នុងកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង Sochi ដែលភាគីទាំងពីរសម្រេចបាននៅថ្ងៃទី ២២ ខែតុលា ស្តីពីការដកកងកម្លាំងជនជាតិ Kurd ចេញពីតំបន់ភាគខាងជើងស៊ីរី ដែលជាប់ព្រំដែនជាមួយទួរគី។ ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាពីជំហានជាបន្តទៀត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនិងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕