|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយដំណាងកុមារនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា |
(VOV)_នាយប់ថ្ងៃទី២៨ កក្កដា ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានមានជំនួបសន្ទ
នាជាមួយគណៈប្រតិភូកុមារឆ្នើមនៃប្រទេសវៀតណាម-ឡាវ-កម្ពុជា។នេះគឺជាសកម្ម
ភាពមួយក្នុងចំណោមសកម្មភាពជួបប្រាស្រ័យកុមារអន្តរជាតិ ដោយសម្ព័ន្ធសមាគម
យុវជនទីក្រុងហូជីមិញរៀបចំឡើង ចាប់ពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី១សីហា។ ថ្លែងមតិ
នៅទីនេះ លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោកស្រី Vo Thi Dung បាន
សង្កត់ធ្ងន់ថា៖ កម្មវិធីនេះជាសកម្មភាពមួយពោពេញទៅដោយអត្ថន័យ រួមចំណែក
រឹតបណ្តឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងបី។ ថ្នាក់ដឹកនាំ
ទីក្រុងមានគោលបំណងថា៖ មិត្តវ័យក្មេងទាំងនេះ នឹងមានអនុស្សាវរីយ៍ល្អជាច្រើន
អំពីទឹកដី មនុស្សវៀតណាមនិយាយរួម និងទិក្រុងហូជីមិញនិយាយដោយឡែក។
ដោយប្រធានបទ៖រង្វង់ដៃមិត្តភាព កម្មវិធីជួបប្រាស្រ័យកុមារអន្តរជាតិលើក
នេះមានការចូលរួមរបស់កុមារឆ្នើមចំនួន១៨០នាក់របស់ប្រទេសវៀតណាម-ឡាវ-កម្ពុជា៕