ថ្នាក់ដឹកនាំទីក្រុងហូជីមិញ អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងលោកប្រធាន Ton Duc Thang

Chia sẻ

(VOVWORLD) - នៅទីនេះ គណៈប្រតិភូបានចំណាយពេលស្មឹងស្មាធមួយនាទីដើម្បីរំលឹកគុណូបការៈរបស់លោកប្រ ធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម រំលឹកដល់លោកប្រធាន Ton Duc Thang - ថ្នាក់ដឹកនាំវណ្ណៈកម្មករ វៀតណាម។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញ អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងលោកប្រធាន Ton Duc Thang - ảnh 1លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ (រូបថត៖ Thanh Vu/TTXVN)

នាព្រឹកថ្ងៃទី ៣១ សីហា អបអរសាទរខួបលើកទី ៧៧ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា គណៈប្រតិភូគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈ កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុង ហូជីមិញ ដឹកនាំដោយ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ក្នុងឋានៈជាប្រធានគណៈប្រតិភូបានអញ្ជើញមកថ្វាយផ្កា និង អុជធូបរំលឹកវិញ្ញាណក្ខ័លោកប្រធានហូជីមិញ លោកប្រធាន Ton Duc Thang នៅសារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ។

នៅទីនេះ គណៈប្រតិភូបានចំណាយពេលស្មឹងស្មាធមួយនាទីដើម្បីរំលឹកគុណូបការៈរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿង របស់បក្សកុម្មុយ និស្តវៀត ណាម និងប្រជាជនវៀតណាម រំលឹកដល់លោកប្រធាន Ton Duc Thang - ថ្នាក់ដឹកនាំវណ្ណៈកម្មករវៀតណាម។

បន្ទាប់មក គណៈប្រតិភូទីក្រុងបានទៅទស្សនាការតាំងពិព័រណ៌ប្រធានបទ “រំលឹកទិវាបុណ្យឯករាជ្យជាតិរំលឹកដល់លោកប្រធានហូជីមិញ” នៅកំពង់ផែ Nha Rong (សង្កាត់ លេខ ៤ ទីក្រុងហូជីមិញ)៕

ប្រតិកម្មទៅវិញ