ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

Chia sẻ

(VOVWORLD) - ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈ
កម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់លើវិស័យនានាដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភ
វិនិច្ឆ័យរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី។

ក្នុងឱកាសរំលឹកខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) កាលពីថ្ងៃទី ៨ វិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរដល់ គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានផ្ញើកន្ត្រកផ្កាថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានផ្ញើលិខិតអបអរសាទរថ្វាយព្រះបាទ នរោត្តមសីហមុនី; នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានផ្ញើលិខិតអបអរសាទរជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយលោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់លើវិស័យនានាដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី។

ក្នុងនាមជាប្រទេសជិតខាងទាំងពីរ ដែលបានប្រកៀកស្មាគ្នាជំនះពុះពារលើការឡើងចុះនៃប្រវត្តិសាស្ត្រ វៀតណាមបាន កំពុង ហើយនឹងបន្តខិតខំប្រឹងប្រែងរួមជាមួយកម្ពុជា ដើម្បីបន្តថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម ជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា; នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕

ប្រតិកម្មទៅវិញ