ថ្នាក់ដឹកនាំ Kim Jong Un អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅឈាបនដ្ឋានយុទ្ធជនពលី ស.ប.ប.ក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ កក្កដា ទីភ្នាក់ងារសារសារព័ត៌មានកណ្ដាល ស.ប.ប.ក. (KCNA) បានផ្សាយព័ត៌មានថា៖ ថ្នាក់ដឹកនាំប្រទេសនេះ លោក Kim Jong Un បានវិលត្រឡប់មកព្យុងយ៉ាងវិញបន្ទាប់ពីដំណើរទស្សនកិច្ចជាច្រើនថ្ងៃនៅតាមបណ្ដាតំបន់ ក្នុងនោះរួមមានសកម្មភាពត្រួតពិនិត្យនៅទីកន្លែងជាក់ស្តែងនៃការតម្លើងនាវាមុជទឹកនិងការបាញ់កាំជ្រុច។ 
ថ្នាក់ដឹកនាំ Kim Jong Un អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅឈាបនដ្ឋានយុទ្ធជនពលី ស.ប.ប.ក - ảnh 1 ថ្នាក់ដឹកនាំ Kim Jong Un អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅឈាបនដ្ឋានយុទ្ធជនពលី ស.ប.ប.ក 

(VOVworld) – នាថ្ងៃទី ២៨ កក្កដា ទីភ្នាក់ងារសារសារព័ត៌មានកណ្ដាល ស.ប.ប.ក. (KCNA) បានផ្សាយព័ត៌មានថា៖ ថ្នាក់ដឹកនាំប្រទេសនេះ លោក Kim Jong Un បានវិលត្រឡប់មកព្យុងយ៉ាងវិញបន្ទាប់ពីដំណើរទស្សនកិច្ចជាច្រើនថ្ងៃនៅតាមបណ្ដាតំបន់ ក្នុងនោះរួមមានសកម្មភាពត្រួតពិនិត្យនៅទីកន្លែងជាក់ស្តែងនៃការតម្លើងនាវាមុជទឹកនិងការបាញ់កាំជ្រុច។ មុននេះនាព្រឹកថ្ងៃទី ២៧ ខែកក្កដា លោក Kim Jong Un បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅឈាបនដ្ឋានយុទ្ធជនពលីក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាចុះហត្ថលេខានូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េ ១៩៥០-១៩៥៣។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំកូរ៉េខាងជើងក៏បានអញ្ជើញចូលរួម កម្មវិធីសិល្បៈរួមជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ