ដំណាក់កាលទី១ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ចំណុចលេចធ្លោ

Chia sẻ
(VOVWORLD) - រសៀលថ្ងៃទី ៨ មិថុនា ក្រោយរយៈពេល ១៧ ថ្ងៃធ្វើការ ដំណាក់កាលទី១ នៃសម័យប្រជុំរដ្ឋសភាវៀតណាមលើកទី ៧ នីតិកាលទី ១៥ បានបញ្ចប់ដោយជោគជ័យ។ 
ដំណាក់កាលទី១ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ចំណុចលេចធ្លោ - ảnh 1ថ្នាក់ដឹកនាំបក្ស និងរដ្ឋជូនផ្កាអបអរសាទរចំពោះអនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long និងរដ្ឋមន្ត្រីក្រសួងនគរបាល
លោក Luong Tam Quang។ (រូបថត៖ Thong Nhat/TTXVN)

ចំណុចលេចធ្លោក្នុងដំណាក់កាលទីមួយនៃសម័យប្រជុំលើកនេះ គឺការបំពេញការងារបុគ្គលិក។ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភាអាណត្តិ ២០២១ - ២០២៦; អនុម័តសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងលោក To Lam ជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦; អនុម័តសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងលោកស្រី Nguyen Thi Thanh ជាអនុប្រធានរដ្ឋសភាអាណត្តិ ២០២១-២០២៦; សេចក្តីសម្រេចចិត្តផ្ដល់សច្ចាប័នលើសំណើរបស់នាយករដ្ឋមន្ត្រីក្នុងការតែងតាំងលោក Le Thanh Long ជាឧបនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១-២០២៦ និងលោក Luong Tam Quang ជារដ្ឋមន្ត្រីក្រសួងនគរបាលសម្រាប់អាណត្តិ ២០២១-២០២៦។

ក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី៧ សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយមានការទទួលខុសត្រូវច្បាស់លាស់ ដំណោះស្រាយច្បាស់លាស់ និងការសន្យាយ៉ាងខ្លាំងក្លារបស់បណ្ដារដ្ឋមន្ត្រីក្នុងការដឹកនាំ និងការគ្រប់គ្រង ដែលធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តនិងត្រួតពិនិត្យការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋ។

ដំណាក់កាលទី២ នៃសម័យប្រជុំលើកទី៧ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែមិថុនា ដល់ព្រឹកថ្ងៃទី២៨ ខែមិថុនា៕

ប្រតិកម្មទៅវិញ