|
គណៈកម្មាធិការប្រជាជនខេត្ត Nghe An ប្រគល់ប័ណ្ណសរសើរសម្រាប់សមូហភាពមានស្នាដៃល្អក្នុងការងារជួយឧបត្ថម្ភជនក្រីក្រ |
(VOVworld)-នាយប់ថ្ងៃទី៤មករា នៅទីក្រុង Vinh គណៈកម្មាធិការប្រជាជនខេត្ត
Nghe An បានរៀបចំពិធីជួបមុខនិងលើកដំកើងសហគ្រាសឆ្នើមនិងចលនាការ
ជួយជ្រោមជ្រែងបុណ្យតេតដើម្បីជនក្រីក្រនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។
នៅ ក្នុងពិធីនេះ អង្គភាពនិងសហគ្រាសចំនួន១៧៨បានរៃអង្គាសប្រាក់ជួយ
ឧបត្ថម្ភបុណ្យតេតនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧បានប្រាក់ចំនួន៣២ពាន់
លានដុង។
នារសៀលថ្ងៃទី៤មករា មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចនិងមូលនីធិ
គាំពារកុមារខេត្ត Long An បានរៀបចំពិធីប្រគល់អំណោយសម្រាប់កុមារមានស្ថាន
ភាពលំបាកក្នុងឱកាសចូលឆ្នាំថ្មី។អំណោយជាង១០០កញ្ចប់ក្នុងតម្លៃជាង១០០
លានដុង ដោយការរួមវិភាគទានរបស់សហគ្រាសនានាបានប្រគល់ឲ្យប្អូនៗកុមារ។
ទន្ទឹមជាមួយគ្នានោះ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤មករា សមាគមកាក
បាទក្រហមខេត្ត Kon Tum បានប្រគល់ផ្ទះកុសលទានចំនួន២២ខ្នងសម្រាប់គ្រួសារក្រី
ក្រ ជនរួមជាតិភាគតិចនៅឃុំ Dak Hring, Ngoc Reo នៅស្រុក Dak Ha និងទីក្រុង Kon
Tum។ មុខសញ្ញាទទួលបានអំណោយនេះជាជនក្រីក្រជាពិសេសគឺក្រុមគ្រួសារ
ជនរួមជាតិភាគតិចមានអាយុពី៤០ទៅដល់៨០ឆ្នាំ៕