ថែទាំជនវៀតណាមមានគុណូបការៈដែលកំពុងស់នៅក្នុងប្រទេសកម្ពុជា

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែមេសា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាក្រុមការងារអន្ដរក្រសួងនៃរដ្ឋាភិបាលវៀតណាមបានរួមសហការជាមួយស្ថានទូត វៀតណាមប្រចាំកម្ពុជា រៀបចំសន្និសីទដើម្បីអនុវត្តរបបនិងគោលនយោបាយសម្រាប់ ជនវៀតណាមមានគុណូបការៈដែលកំពុងរស់នៅប្រទេសកម្ពុជា។
ថែទាំជនវៀតណាមមានគុណូបការៈដែលកំពុងស់នៅក្នុងប្រទេសកម្ពុជា - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VOV)

នេះជាលើកដំបូងដែលរដ្ឋាភិបាលវៀតណាម បានអនុវត្តគោលនយោបាយ ជួយឧបត្ថម្ភសម្រាប់ជនវៀតណាម ដែលមានគុណូបការៈចំពោះប្រទេសជាតិ ដែលកំពុងរស់នៅក្រៅប្រទេស។ សន្និសីទនៅប្រទេសកម្ពុជាគឺជាសន្និសីទគំរូមួយ ដើម្បីបន្ទាប់មក នឹងត្រូវបានអនុវត្តន៍នៅឯប្រទេសដទៃទៀត។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានផ្លាស់ប្តូរនិងបញ្ជាក់អំពីដំណើរការ បែបបទសម្រាប់អនុវត្តការថែទាំជនមានគុណូបការៈនៅឯបរទេស។ លើសពីនេះទៅទៀត គឺលើកឡើងនូវបញ្ហាលំបាកមួយចំនួន ក៏ដូចជាបញ្ហាជំពាក់ជំពិន ខណៈដែលអនុវត្ត គោលនយោបាយសម្រាប់ជនដែលមានគុណូបការៈដែលកំពង់រស់នៅក្នុងប្រទេស កម្ពុជា។

យោងតាមទិន្នន័យស្ទង់មតិបឋម លើពិភពលោក មានប្រហែល ៤០ម៉ឺនករណី ជា ជនមានគុណូបការៈ ដែលមានលក្ខណៈពេញលេញ ដើម្បីទទួលរបបជួយឧបត្ថម្ភនិងការអនុគ្រោះ ហើយក្នុងចំណោមនោះ ប្រជាជន ៧០% កំពុងនៅរស់។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនមានគុណូបការៈកំពុងរស់នៅផងដែរ៕

ប្រតិកម្មទៅវិញ