ថ្ងៃធ្វើការទី ២ នៃកិច្ចប្រជុំលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២

Chia sẻ
(VOVWORLD) - សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។
ថ្ងៃធ្វើការទី ២ នៃកិច្ចប្រជុំលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១៣ 

នាថ្ងៃទី ៦ ខែតុលា គណៈកម្មា ធិការមជ្ឈឹមបក្ស បានធ្វើការនៅសាលប្រជុំ ពេញមួយថ្ងៃ ដោយពិភាក្សាលើសេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ នៅមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIII របស់បក្ស និងសេចក្តីព្រាងរបាយការណ៍ ស្តីពីការបូកសរុបការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ដំណាក់កាល ២០១១-២០២០ និងការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល ១០ ឆ្នាំសម្រាប់ដំណាក់កាល ២០២១ - ២០៣០ ក៏ដូចជា របាយការណ៍បូកសរុបការងារស្តីពីការកសាងបក្សនិងការអនុវត្តលក្ខន្តិកៈបក្សនៃអាណត្តិមហាសន្និបាតលើកទី XII។ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ៕

ប្រតិកម្មទៅវិញ