ថ្ងៃទី ១០ ខែមេសាមានអ្នកជំងឺឆ្លង Covid-19 ចំនួន ១៦ នាក់នៅទូទាំងប្រទេស ត្រូវបានប្រកាសជាសះស្បើយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ខែមេសា វៀតណាមមានអ្នកជំងឺឆ្លងជំងឺ Covid-19  ចំនួន ១៦ នាក់ថែមទៀត ដែលកំពុងព្យាបាលនៅកន្លែងដាក់នៅដាច់ដោយឡែក តាមមន្ទីរពេទ្យ ត្រូវបានប្រកាសថាជាសះស្បើយ ដោយនាំចំនួនអ្នកឆ្លងជម្ងឺសរុបត្រូវបានព្យាបាលសះស្បើយឡើងដល់ ១៤៤ នាក់។
ថ្ងៃទី ១០ ខែមេសាមានអ្នកជំងឺឆ្លង Covid-19 ចំនួន ១៦ នាក់នៅទូទាំងប្រទេស ត្រូវបានប្រកាសជាសះស្បើយ - ảnh 1 គ្រូពេទប្រគល់លិខិតបញ្ជាក់ដល់អ្នកជំងឺដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ (រូបថត៖ kinhtedothi.vn)

អ្នកជំងឺទាំងនេះនឹងបន្តដាក់នៅដាច់ដោយឡែកនិងតាមដានសុខភាពក្នុង រយៈពេល ១៤ ថ្ងៃថែមទៀតផងដែរ។ លោកវេជ្ជបណ្ឌិត  Pham Ngoc Ham ប្រធានផ្នែកវេជ្ជសាស្ត្រត្រូពិកនៃមន្ទីរពេទ្យ Da Nang បានមានប្រសាសន៍ថា

« យើងបំពេញភារកិច្ចដោយមានស្មារតីត្រៀមខ្លួនជាស្រេច។ ក្រៅពីនេះ មានការលើកទឹកចិត្តឱ្យបានទាន់ពេលវេលាពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរ និងថ្នាក់ដឹកនាំក្រុងផងដែរ។ ទោះបីជាអស់រយៈពេលជាងមួយខែមិនបានទៅផ្ទះវិញក៏ដោយ     ក៏ប៉ុន្តែយើងនៅតែកំណត់ថាប្រសិនបើមានជំងឺឆ្លងផ្ទុះឡើងជាបន្តទៀត យើងខ្ញុំនៅតែត្រូវប្រយុទ្ធប្រឆាំងនឹងវាដែរ។ សង្ឃឹមថាយើងខ្ញុំនឹងទទួលជ័យជំនះក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ ដើម្បីសន្តិភាពសម្រាប់ទីក្រុងក៏ដូចជាប្រទេសជាតិផងដែរ»៕

ប្រតិកម្មទៅវិញ