តុលាការអជ្ញាកណ្ដាលមានលទ្ធភាពបដិសេធការទាមទាផ្លូវអណ្តាតគោ ៩ កំណាត់របស់ចិន

Chia sẻ
(VOVworld) – សេណារីយូរអំពីសាលក្រមនៃតុលាការ
អជ្ញាកណ្ដាលអចិន្ត្រៃយ៍ចំពោះការប្តឹង តវ៉ារបស់ហ្វីលីពីន
ជាមួយចិន ក៏ដូចជា ប្រតិកម្មជាបន្តរបស់ប៉េកាំងគឺជា
ប្រធានបទនៃ សិក្ខាសាលាដែលទើបនឹងត្រូវបានរៀបចំ
ឡើងនាថ្ងៃទី ២១ មិថុនា នៅមជ្ឈណ្ឌលស្រាវជ្រាវ
យុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅវ៉េស៊ីនតោន អាមេរិក។ 

តុលាការអជ្ញាកណ្ដាលមានលទ្ធភាពបដិសេធការទាមទាផ្លូវអណ្តាតគោ ៩ កំណាត់របស់ចិន  - ảnh 1
តុលាការអជ្ញាកណ្ដាលមានលទ្ធភាពបដិសេធការទាមទាផ្លូវអណ្តាតគោ ៩ កំណាត់របស់ចិន (Image: VNA)

 (VOVworld) – សេណារីយូរអំពីសាលក្រមនៃតុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ចំពោះ
ការប្តឹង តវ៉ារបស់ហ្វីលីពីនជាមួយចិន ក៏ដូចជា ប្រតិកម្មជាបន្តរបស់ប៉េកាំងគឺជា
ប្រធានបទនៃ សិក្ខាសាលាដែលទើបនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២១ មិថុនា
នៅមជ្ឈណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅវ៉េស៊ីនតោន អាមេរិក។
 សិក្ខសាលាបានដាក់ចេញរាល់ សេណារីយូរអំពីសេចក្តីសម្រេចនៅពេលខាងមុខ
របស់តុលាការអជ្ញាកណ្ដាលរួមមានសាលក្រមអំពីការទាមទាផ្លូវអណ្តាតគោ ៩
កំណាត់របស់ចិននិងការកំណត់កោះក្នុងតំបន់នេះ។ បណ្ដាអង្គសន្និសីទបាន
ចាត់ទុកថា៖ តុលាការនឹងប្រើសិទ្ធិវ៉េតូចំពោះសំណូមពរមានហេតុផលនេះ។

ចំពោះមុខការដែល ចិនមិនទទួលស្គាល់ការសម្រេចរបស់តុលាការអជ្ញាកណ្ដាល
 អតីត ឧបការី​រងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោកស្រី Amy Searight បាន
ចាត់ទុកថា៖ ចិននឹងបាត់បង់កិត្តិនាមដ៏ធ្ងន់ធ្ងរប្រសិនបើមិនប្រតិបត្តិតាម
សាលក្រមរបស់តុលាការទេ។

«គ្មានការខំប្រឹងប្រែងការទូតណាមួយនាបច្ចុប្បន្នដែលអាចធ្វើឲ្យចិនផ្លាស់ប្តូរ
គំនិតបានឡើយ។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា៖ ជាយូរអង្វែង តំលៃដែលចិនត្រូវបង់ខាង
កិត្តិនាមនិងលទ្ធភាព ដាក់ចិនឲ្យនៅដាច់ដោយឡែកតែឯឯកកាន់តែច្រើន
ឡើងៗដែរ។ការពិតជាក់ស្តែងនេះនឹងធ្វើឲ្យចិនផ្លាស់ប្តូរគំនិតហើយស្វែងរកវិធី
សាស្ត្ររក្សាកិត្តិនាមរបស់ខ្លួន៕»

តាមមជ្ឈដ្ឋានអ្នកជំនាញការរបស់ CSIS ថា៖ ចិនអាចមានទង្វើតបតវិញបន្ទាប់
ពី ការសម្រេចរបស់តុលាកាអជ្ញាកណ្ដាលដូចជា៖កសាងកោះថ្ម Scarborough
ដែលចិនទន្ទ្រាន កាន់កាប់ពីឆ្នាំ ២០១២ ឬប្រកាសអធិបតេយ្យភាពតំបន់
ការពារដែនអាកាសលើសមុទ្រ ខាងកើត (ADIZ)៕ 

ប្រតិកម្មទៅវិញ