នៅក្នុងជំនួបនេះ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh មានបំណងថា តុលាការនៃប្រទេសទាំងពីរ ជាពិសេស តុលា ការថ្នាក់ខេត្ត គប្បីរក្សា នូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ សំដៅចែក រំលែកបទពិសោធន៍ជំនុំជំរះនិងបង្កើន ទំនាក់ទំនងមិត្តភាពទ្វេភាគី។
រីឯខ្លួនវិញ ប្រធានតុលាការប្រជាជនកំពូលឡាវបានអះអាងថា ផ្នែកតុលាការ ប្រជាជនឡាវមានបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅលើកកំពស់ប្រសិទ្ធ ភាពប្រតិបត្តិសម្រាប់ផ្នែកតុលាការប្រជាជនរវាងភាគីទាំងពីរ រួមចំណែកនាំទំនាក់ ទំនង កិច្ចសហប្រតិបត្តិការរវាងផ្នែកតុលាការនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ៕