|
តុលាការបដិសេធពីបទចាប់ខ្លួនថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Samsung (VNA) |
(VOVworld) – នាថ្ងៃទី ១៩ មករា តុលាការមជ្ឈមណ្ឌលទីក្រុង Seoul បានបដិសេធពី
បទចាប់ខ្លួនអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung លោក Lee Jae-yong អំពីការចោទ
ប្រកាន់ទាក់ទិនដល់រឿងអាស្រូវពុករលួយនាំទៅការកាត់ ទោសប្រធានាធិបតីកូរ៉េ
ខាងត្បូង លោកស្រី Park Geun-hye។ សេចក្តីសម្រេច នេះអនុញ្ញាតឲ្យលោក Lee
វិលត្រឡប់មកផ្ទះវិញភ្លាមមួយរំពេច ព្រមទាំង បានសឲ្យឃើញថា៖ មជ្ឈដ្ឋានរដ្ឋអជ្ញា
មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បី ផ្តន្ទាទោសអនុប្រធានសម្ព័ន្ធក្រុមហ៊ុន
Samsung ទេ។ ក្រៅពីនោះ សេចក្តី សម្រេចនេះបានបន្ធូលស្រាលការព្រួយបារម្ភ
សំរាប់សម្ព័ន្ធក្រុមហ៊ុន Samsung ផងនិងលោក Lee Jae-yong ផង។ ក្នុងពេលនោះ
ខុទ្ទល័យរដ្ឋអាជ្ញាពិសេសបាន សម្តែងការសោកស្តាយអំពីសេចក្តីសម្រចរបស់តុលា
ការខ័ណ្ឌមជ្ឈមណ្ឌល ទីក្រុង Seoul ពោលខាងលើ។ ប៉ុន្តែ ស្ថាប័ននេះបានអះអាង
នឹងពិនិត្យមើលវិធាន ការចាំបាច់ដើម្បីហើយបន្តធ្វើស៊ើបអង្កេតរឿងអាស្រូវអំពើ
ពុករលួយទាក់ទិនដល់ ប្រធានាធិបតី Park៕