គណៈប្រតិភូ វាគ្មិន អ្នកជំនាញ ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ និងធុរកិច្ចក្នុងវិស័យដឹកជញ្ជូន បានពិភាក្សា និងស្នើឡើងនូវក្របខ័ណ្ឌច្បាប់; ដំណោះស្រាយជាក់ស្តែង និងការតំរង់ទិសលើការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មដឹកជញ្ជូនជាទូទៅ និងវិស័យដឹកជញ្ជូនរបស់វៀតណាមនិយាយដោយឡែក។
គណៈប្រតិភូបានពិភាក្សានៅក្នុងសិក្ខាសាលា។ រូបថត៖ VOV |
បច្ចុប្បន្នវៀតណាមមានអាជីវកម្មជាង ៤ម៉ឺន អង្គភាពដែលកំពុងប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាក់ទងនឹងបរិមាណអាជីវកម្មសេវាកម្មដឹកជញ្ជូន។ លោក Bui Van Quy ប្រធានសមាគមកំពង់ផែសមុទ្រអាស៊ាន អនុប្រធានសមាគមកំពង់ផែសមុទ្រវៀតណាមបានឲ្យដឹងថា ដើម្បីអនុវត្តកម្មវិធីដឹកជញ្ជូនបៃតង គឺត្រូវការស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងកត្តាមនុស្ស៖ “យើងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុពីប្រភពនានា។ ទីភ្នាក់ងាររដ្ឋាភិបាល និងរដ្ឋមានគោលនយោបាយគាំទ្រដើម្បីលើកទឹកចិត្តឱ្យអាជីវកម្មផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង និងវិនិយោគឡើងវិញដោយប្រើប្រាស់ធនធានដើមទុនដ៏ធំដើម្បីវិនិយោគលើការដឹកជញ្ជូនបៃតង”៕