ត្រៀមរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំស្តីពីការអនុវត្តនូវសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ១៩៣០- ទី ៣ កុម្ភៈ ២០២០)។

ត្រៀមរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1លោក Nguyen Van Thuong ថ្លែងក្នុងពិធី 

ដូច្នោះហើយ ព្រឹត្តិការណ៍សំខាន់ៗជាច្រើននឹងត្រូវបានធ្វើឡើង ដូចជា ការប្រារព្ធពិធីអបអរសាទរថ្នាក់ជាតិ; សិក្ខាសាលាវិទ្យាសាស្ត្រជាតិ អបអរខួបលើកទី ៩០ ឆ្នាំនៃការបង្កើតបក្ស; កម្មវិធីសិល្បៈពិសេសដើម្បីអំណរបក្ស អំណរនិទាឃរដូវ ជាដើម។ ក្នុងឱកាសនេះក្រុមហ៊ុនភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈឹម បានផលិតខ្សែភាពយន្តឯកសារ ដើម្បីរំលឹក ថ្ងៃទី ៣ កុម្ភៈ ហើយសារមន្ទីរហូជីមិញនឹងបានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “មោទនៈភាពនៃប្រពៃណី ៩០ ឆ្នាំដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម។ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong បានមានប្រសាសន៍ថា៖ “ការរៀបចំខួបលើកទី ៩០ នៃការបង្កើតបក្ស មានតម្រូវការខ្ពស់ណាស់ ពោលគឺត្រូវធ្វើយ៉ាងម៉េច ដើម្បីសកម្មភាពទាំងនោះ ត្រូវមានតម្លៃខាងសតិអារម្មណ៍ មានលក្ខណៈនយោបាយនិងអប់រំខ្ពង់ខ្ពស់ ជាពិសេស លើកទឹកចិត្តមនុស្សនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសង្គមផងដែរ។ រួមជាមួយគ្នានោះ គឺត្រូវសន្សំសំចៃ និងកុំសំញែងពេច”៕

ប្រតិកម្មទៅវិញ