ប្រតិភូបញ្ញាវន្តវៀតណាមចូលរួមសិក្ខាសាលាវិទ្យាសាស្ត្របញ្ញាវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុបលើកទី១។ (រូបថត៖ VOV) |
សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់យុវជន និងនិស្សិតវៀតណាមជាង១០០នាក់មកពីប្រទេសអឺរ៉ុបជាង១០ រួមជាមួយវាគ្មិនមួយចំនួនដែលជាសាស្រ្តាចារ្យ និងបណ្ឌិតវៀតណាមមកពីសាកលវិទ្យាល័យឈានមុខគេនៅអឺរ៉ុប។
សិក្ខាសាលាគឺសំដៅតភ្ជាប់បញ្ញវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុប ដើម្បីរីកសាយភាយចំណេះដឹង និងជំរុញការជក់ចិត្តកសាងពិភពលោកសម្រាប់យុវជន។ ទន្ទឹមនឹងនោះ បង្កើតវេទិកាសម្រាប់យុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុប ដើម្បីផ្លាស់ប្តូរការសិក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមដែលកំពុងសិក្សា និងធ្វើការនៅអឺរ៉ុប លើបញ្ហាដែលជាកង្វល់របស់ពិភពលោកនាពេលបច្ចុប្បន្ន ដូចជាសេដ្ឋកិច្ច ជីវបច្ចេកវិទ្យា និងជីវឱសថ បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕