តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានសម្របសម្រួលជាមួយក្រសួងការ ពារប្រទេស ក្រសួងនគរបាល និងគណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយបានរៀបចំសន្និសីទតបស្នងសងគុណសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍ឆ្នាំ ២០២៤ និងការបើកដំណើរការធនាគារហ្សែន (DNA) របស់យុទ្ធជនពលី និងសាច់ញាតិមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។ 
តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ - ảnh 1នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

ពិធីនេះមានការចូលរួមពីគណៈប្រតិភូជាង៤០០នាក់ ដែលជាយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ជាតិ ហើយបានប្រារព្ធឡើងក្នុងឱកាសខួបលើកទី៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤)។

អញ្ជើញចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ (Pham Minh Chinh) រួមជាមួយតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងញាតិមិត្តយុទ្ធជនពលីបានចុចប៊ូតុងបើកដំណើរការជាផ្លូវការ ធនាគារ ហ្សែនយុទ្ធជនពលីមិនទាន់កំណត់អត្តសញ្ញាណ។ ក្នុងឱកាសនេះ គ្រួសារយុទ្ធជន ពលីចំនួន ១០គ្រួសារ ត្រូវបានផ្តល់លទ្ធផលពិនិត្យហ្សែន។ ក្នុងនោះមានគ្រួសារចំនួន ៤ បានកំណត់អត្តសញ្ញាណរួចជាស្រេច  និងបានបញ្ចូនអដ្ឋិធាតុវិលត្រឡប់មកស្រុកកំណើតវិញ ។

តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ - ảnh 2លោកនាយករដ្ឋមន្ត្រី គណៈប្រតិភូ និងតំណាងប្រជាជនដែលមានគុណូបការៈ ធ្វើពិធីសម្ពោធធនាគារហ្សែន (DNA) របស់យុទ្ធជនពលី មិនទាន់កំណត់អត្តសញ្ញាណ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់លើគោលដៅ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ២០.០០០ នាក់នៅឆ្នាំ ២០៣០។ 

“យើងត្រូវពឹងផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការងារនេះ ឱ្យអស់ពីចិត្ត ទំនួលខុសត្រូវ និងដោយការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជនដែលបានលះបង់ជីវិត  ដើម្បីជាតិមាតុភូមិ និងប្រជាជន។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ ធ្វើយ៉ាងណាបង្កលក្ខណៈអំណោយផលបំផុត ធ្វើយ៉ាងណាដើម្បីបំពេញបំណងប្រាថ្នា និងការរំពឹងទុករបស់ញាតិសន្តានគ្រួសារយុទ្ធជនពលី។ ទន្ទឹមនឹងនោះក៏ជាការតបស្នងសង់គុណរបស់មនុស្សជំនាន់ក្រោយចំពោះជំនាន់មុន”។

នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ បានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានគុណូបការៈ និងញាតិមិត្តដោយការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ឧត្តុងឧត្តម។

តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ - ảnh 3លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបក្ស រដ្ឋ ជូនអំណោយដល់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ VOV)

លើកតម្កើងប្រពៃណី “ផឹកទឹកនឹកដល់ប្រភព” “ហូបផ្លែនឹកឃើញអ្នកដាំដើមឈើ”។ បន្តពិនិត្យ ស្រាវជ្រាវ បង្ហើយ និងអនុវត្តគោលនយោបាយផ្លូវច្បាប់ឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋដែលមានគុណូបការៈ ធានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋដែលមានគុណូបការៈ និងគ្រួសារមានជីវភាពធូរធារជាមធ្យម ឬប្រសើរជាងក្នុងតំបន់។ ពន្លឿនដំណើរការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី  ពិនិត្យនិងសន្និដ្ឋានព័ត៌មានដោយប្រើវិធីសាស្ត្រជាក់ស្តែងសម្រាប់ផ្នូរដែលខ្វះព័ត៌មាននៅតាមទីបញ្ចុះសព។ ពង្រឹងការទាក់ទាញនៃធនធានសង្គម អនុវត្តចលនាតបស្នងសងគុណ  ដោយហេតុនេះ ចូលរួមចំណែកបំពេញរាល់តម្រូវ ការរបស់ប្រជាជនដែលមានគុណូបការៈ និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងអប់រំ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រទេសជាតិក្នុងទម្រង់ដ៏សម្បូរបែប ជាមួយនឹងខ្លឹមសារចម្រុះ ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈមធ្យោបាយថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិត”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជូនអំណោយ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលបានរួមចំណែកក្នុងបដិវត្តន៍ វីរៈអ្នកម្តាយវៀតណាម កម្មាភិបាលបដិវត្តន៍ជើងចាស់ផងដែរ៕

ប្រតិកម្មទៅវិញ