តំបន់នានារៀបចំការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតដើម្បីធ្វើយុទ្ធនាការបោះឆ្នោតឲ្យស្របតាមតម្រូវការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែឧសភា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយឯកសារស្តីពីការរៀបចំសន្និសីទជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតដើម្បីធ្វើយុទ្ធនាការឲ្យស្របតាមតម្រូវការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
តំបន់នានារៀបចំការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតដើម្បីធ្វើយុទ្ធនាការបោះឆ្នោតឲ្យស្របតាមតម្រូវការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1

ឯកសារនេះបានបញ្ជាក់ថា ចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោត ទី ២៣ ឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមថ្នាក់មូលដ្ឋាន នឹងបើកកិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំស្តីពីតម្រូវការ ក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩។

ជាមួយគ្នានោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តោតសំខាន់ទៅលើតំបន់ ដែលមានព្រំប្រទល់ដីគោក និងតំបន់ដែលបានរកឃើញករណីវិជ្ជមានកូវីដ ១៩ នៅក្នុងសហគមន៍ និងនៅតំបន់ផ្សេងទៀតដែលមានហានិភ័យផ្ទុះជំងឺរាតត្បាត ដោយ ណែនាំអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ