(VOVworld)-នារសៀលថ្ងៃទី១៦កុម្ភៈនៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោកNguyen Thien Nhan បានអញ្ជើញ ចូលរួមពិធីបំផុសចលនាដាំដើមឈើនិទាឃរដូវឆ្នាំវកអដ្ឋស័កនៅមណ្ឌលបច្ចេក
វិទ្យាខ្ពស់ Hoa Lac ក្រុងហាណូយ។ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan
បានសង្កត់ធ្ងន់ថា ការដាំដើមឈើនឹងរួមចំណែកធ្វើឲ្យប្រទេសជាតិកាន់ តែស្រស់
បំព្រងថែមទៀត និងរួមចំណែកការពារជីវភាពរស់នៅនិងបរិយាកាស ប្រកបដោយ
និរន្តរភាព។
ក្នុងថ្ងៃដដែល នៅខេត្ត Vinh Phuc ខេត្ត Phu Yen ក៏បានរៀបចំពិធីបំផុស ចលនាដាំដើមឈើផងដែរ។ នៅក្នុងពិធីដាំដើមឈើនៅខេត្ត Phu Yen អនុប្រ ធានគណៈកម្មាធិការប្រជាជនខេត្ត Phu Yen លោក Le Van Truc បានអំពាវនាវ ប្រជាជនគ្រប់រូបជួយជ្រោមជ្រែងបុណ្យតេតដាំដើមឈើជាប្រចាំសំដៅកាត់បន្ថយ បម្រែបម្រួលអាកាសធាតុនិងការពារបរិស្ថាន៕