តួនាទីរបស់ប្រធានអាស៊ានឆ្នាំ២០២០៖ការទទួលខុសត្រូវនិងកាលានុវត្តភាពរបស់វៀតណាម

Chia sẻ
(VOVWORLD) - នៅខាងក្រៅពិធីបង្ហាញមុខនិងសម័យប្រជុំលើកទី១
គណៈកម្មាធិការជាតិ អាស៊ានឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ នៅរដ្ឋធានី ហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម អគ្គលេខាធិការគណៈកម្មាធិការ ជាតិអាស៊ានឆ្នាំ២០២០លោក Nguyen Quoc Dung បានឆ្លើយសម្ភាសន៍របស់ អ្នកសារព័ត៌មានស្ដីពីខ្លឹមសារសំខាន់ៗមួយចំនួននាពេលដែលវៀតណាមកាន់ តំណែងជាប្រធានអាស៊ានឆ្នាំ២០២០។
តួនាទីរបស់ប្រធានអាស៊ានឆ្នាំ២០២០៖ការទទួលខុសត្រូវនិងកាលានុវត្តភាពរបស់វៀតណាម - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាម អគ្គលេខាធិការគណៈកម្មាធិការ ជាតិអាស៊ានឆ្នាំ២០២០លោក Nguyen Quoc Dung (រូបថត៖ TTXVN) 


អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា ការទទួលខុសត្រូវ របស់វៀតណាមគឺត្រូវសម្រេចអោយបានល្អនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងរក្សាសន្ទុះរីកចម្រើនរបស់អាស៊ានផងដែរ។ អ្វីៗដែលអាស៊ាន សម្រេចបាន គឺវៀតណាមនឹងពង្រីកបន្ថែមទៀត ហើយជំរុញការកសាងសហ គមន៍អាស៊ានអោយបានរឹងមាំជាងមុន។ ក្រៅពីនោះ វៀតណាមត្រូវដឹកនាំដើម្បី អោយអាស៊ានមិនត្រឹមតែខ្លាំងមាំមួនខាងផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងបង្កើន កិត្យានុភាព តួនាទីនៅក្នុងតំបន់ ក៏ដូចជារួមចំណែកទៅក្នុងការយកចិត្តទុកដាក់ រួមរបស់ពិភពលោកទៀតផង។ នេះក៏ជាកាលានុវត្តភាពដើម្បីវៀតណាមបង្ហាញ អោយឃើញនូវការធំដឹងក្ដីរបស់ខ្លួន ដោយពង្រីកសមត្ថភាពក្នុងការដឹងនាំ សហគមន៍អាស៊ាន ព្រមទាំងជាកាលានុវត្តភាពដើម្បីវៀតណាមផ្សព្វផ្សាយរូប ភាពរបស់ខ្លួនទៅកាន់ពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ