តំណាងកុមារទូទាំងប្រទេសចេញ​ដំណើរ​​​ទៅកាន់ Dien Bien Phu

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ ពិធីចេញដំណើរនៃដំណើរ “Dien Bien Phu - បំណងប្រាថ្នានៃមាតុប្រទេស” បានប្រព្រឹត្តទៅដោយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំឡើង។

តំណាងកុមារ សមាជិកសម្ព័ន្ធយុវជនទូទាំងប្រទេសនឹងអនុវត្តការធ្វើដំណើរចំនួន៣នៅតាមខេត្ត ក្រុង ហើយប្រមូលផ្តុំនៅទីក្រុង Dien Bien Phu ខេត្ត Dien Bien នាថ្ងៃទី ២៦ ខែមេសា។ ការធ្វើដំណើរចំនួន ៣ រួមមាន៖ ដំណើរ “Dien Bien Phu - បំណងប្រាថ្នានៃមាតុប្រទេស” ចេញដំណើរពីទីក្រុងហាណូយ ឆ្ពោះទៅខេត្ត Hoa Binh និងខេត្ត Son La; ដំណើរ “ខ្ញុំស្រលាញ់មាតុភូមិរបស់ខ្ញុំ” ឆ្លងកាត់ខេត្ត Hoa Binh, Son La, Yen Bai, Lao Cai, Lai Chau និងដំណើរ “សិស្សានុសិស្សាជាមួយបំណងប្រាថ្នានៃមាតុប្រទេស” ដោយមានសកម្មភាពជួបប្រាស្រ័យនៅស្រុក Muong Nhe (ខេត្ត Dien Bien)។

តំណាងកុមារទូទាំងប្រទេសចេញ​ដំណើរ​​​ទៅកាន់ Dien Bien Phu - ảnh 1ដំណើរ “Dien Bien Phu - បំណងប្រាថ្នានៃមាតុប្រទេស” ចេញដំណើរពីទីក្រុងហាណូយ ឆ្ពោះទៅខេត្ត Hoa Binh និងខេត្ត Son La។ រូបថត៖ toquoc.vn

ប្រតិភូដែលចូលរួមក្នុងការធ្វើដំណើរនេះ នឹងទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ; ជូនអំណោយដល់គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារគោលនយោបាយ; ប្រគល់អំណោយសំណង់យុវជនដល់គ្រួសារ និងសិស្សដែលមានស្ថានភាពលំបាក។ ធនធានសរុបដែលជួយដល់ខេត្ត Dien Bien និងមូលដ្ឋាននានាក្នុងក្របខ័ណ្ឌនៃដំណើរនេះ មានតម្លៃជាង ៧,៦ ពាន់លានដុង (ប្រហែល ៣០០,០០០ ដុល្លារអាមេរិក)។ លោក Nguyen Thai An ប្រធានគណកម្មាការឃោសនាអប់រំមជ្ឈឹមនៃសម្ព័ន្ធយុវជនបានឲ្យដឹងថា៖ “នេះ ជាដំណើរទៅអនុវត្តសកម្មភាពសុខុមាលភាពសង្គម។ ជាពិសេសសម្រាប់ដំណើរនេះ សមាជិកសម្ព័ន្ធយុវជន និងកុមារអាចទទួលបានបទពិសោធន៍ដោយផ្ទាល់នៅទីតាំងប្រវត្តិសាស្ត្រ កេរ្តិ៍ដំណែលបដិវត្តន៍ តាមនោះ ពួកគេនឹងក្លាយទៅជាអ្នកផ្សព្វផ្សាយ អំពីប្រវត្តិសាស្ត្រវីរភាពដ៏អង់អាចក្លាហាន របស់ប្រទេសជាតិ"៕

ប្រតិកម្មទៅវិញ