ឧបករណ៍ភ្លេងប្រពៃណីត្រូវបានដាក់តាំងពិពណ៌។ (រូបថត៖ ណៈកម្មាធិការរៀបចំ) |
តាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសារមន្ទីរវប្បធម៌នៃបណ្តាជនជាតិវៀតណាម និងមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ សិល្បៈវៀតណាម។ រូបភាពចំនួន ១០០ រួមជាមួយឯកសារ ឧបករណ៍ភ្លេង ការបញ្ចាំងស្លាយឧទ្ទេសនាមអំពីឧបករណ៍ភ្លេងបណ្តាជនជាតិវៀតណាម រូបភាពរបស់សិប្បករនិងវិចិត្រករសម្តែងឧបករណ៍ភ្លេងជនជាតិ និងការសម្តែងឧបករណ៍ភ្លេងប្រពៃណីរបស់បណ្តាជនជាតិវៀតណាមតាមតំបន់និងភូមិភាគនៅទូទាំងប្រទេសត្រូវបានឧទ្ទេសនាមនៅទីនេះ។ ការតាំងពិព័រណ៌ក៏មានលំហតាំងពិព័រណ៌ឧបករណ៍ភ្លេងប្រពៃណីរបស់បណ្តាខេត្ត-ក្រុងនៅទូទាំងប្រទេស រួមមានៈ Can Tho, Dak Lak, Ninh Thuan, Ba Ria - Vung Tau, Hau Giang, Tien Giang, Vinh Long, Dong Thap, Tay Ninh, An Giang និង Bac Lieu ៕