តាំងពិព័រណ៌ "បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាម"

Chia sẻ
(VOVWORLD) - ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាម”នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan។ 

នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ ២០២៣ ដោយមានប្រធានបទ “Binh Thuan - បៃតង” ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌រូបី អរូបីនិងផលិតផលទេសចរណ៍ដ៏វិសេសវិសាលនៃកោះសមុទ្រវៀតណាម។ ក្នុងការតាំងពិព័រណ៌នេះ នឹងមានលំហតាំងបង្ហាញរួមជាមួយនឹងប្រធានបទ “បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាម” ជាមួយនឹងរូបថតនិងវត្ថុតាងចំនួន ២៧០ បង្កើតទិដ្ឋភាពទូទៅអំពីកោះសមុទ្រវៀតណាម។ ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍នេះក៏មានលំហតាំងបង្ហាញ "ពណ៌នៃបេតិកភណ្ឌវប្បធម៌ កោះសមុទ្រ " របស់ខេត្តក្រុងនានាផងដែរ៕

ប្រតិកម្មទៅវិញ