ណាតូមិនលើក​លែង​លទ្ធភាពនៃការបញ្ចូលសមាជិកថ្មីទេ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែមេសា ប្រធានគណៈកម្មាធិការយោធានៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោកឧត្តមនាវីឯក Rob Bauer បានឲ្យដឹងថា ប្លុកយោធានេះ មិនលើកលែងលទ្ធភាពនៃការបញ្ចូលសមាជិកថ្មីនោះទេ។ 
ណាតូមិនលើក​លែង​លទ្ធភាពនៃការបញ្ចូលសមាជិកថ្មីទេ - ảnh 1ប្រធានគណៈកម្មាធិការយោធាណាតូ លោកឧត្តមនាវីឯក Rob Bauer ។ (រូបថត៖ AFP/TTXVN)

នេះគឺជាសេចក្តីប្រកាសរបស់ឧត្តមនាវីឯក Rob Bauer ប្រធានគណៈកម្មាធិការយោធាណាតូ ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែមេសា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ឧត្តមនាវីឯក Bauer បានសង្កត់ធ្ងន់ថា ណាតូមិនបង្ខំឲ្យប្រទេសណាមួយចូលរួមនោះទេ ហើយនេះគឺជាការសម្រេចចិត្តមានលក្ខណៈអធិបតេយ្យរបស់ប្រទេសណាមួយដែលចង់ចូលរួមជាសមាជិកសម្ព័ន្ធភាពយោធានេះ។

ធ្វើការពិភាក្សាជាមួយភាគីកូរ៉េខាងត្បូង លោកឧត្តមនាវីឯក Bauer បានបញ្ជាក់ថា អង្គការណាតូនឹងមិនដាក់ពង្រាយយន្តហោះ ឬកងទ័ពទៅកាន់ប្រទេសអ៊ុក្រែននេះទេ។ លើសពីនេះទៅទៀត លោកក៏បានឲ្យដឹងថា ណាតូមិនដាក់សម្ពាធទៅលើប្រទេសណាមួយ ដើម្បីផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនដែរ៕


ប្រតិកម្មទៅវិញ