ដោយសមាហរណកម្ម អាស៊ានកំពុងមានអនាគតដ៏ភ្លឺនៅខាងមុខ

Chia sẻ

(VOVWORLD) - សមាហរណកម្មសេដ្ឋកិច្ចបាននាំនូវសមិទ្ធិផលគួរឲ្យកត់សម្គាល់សំរាប់ប្រទេសអាស៊ានទាំងអស់ ហើយជួយសហគមន៍បន្តរឹងមាំនិងអភិវឌ្ឍន៍។

ដោយសមាហរណកម្ម អាស៊ានកំពុងមានអនាគតដ៏ភ្លឺនៅខាងមុខ - ảnh 1 ប្រធានា ធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងមតិក្នុងក្របខ័ណ្ឌសន្និសីទ CEO Summit ២០១៧ (រូបថត៖ VTC)


ប្រធានា ធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុងឋានៈជាប្រធានសមាគមបណ្ដាប្រជា ជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ បានសង្កត់ធ្ងន់ដូច្នេះក្នុងបទសន្ទរកថានៅសម័យ ប្រជុំក្រោមប្រធានបទ “ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់-មេរៀនពី អាស៊ាន” ក្នុងក្របខ័ណ្ឌសន្និសីទ CEO Summit នាព្រឹកថ្ងៃទី៩ វិច្ចិកា។ ប្រធានា ធិបតីលោក Rodrigo Duterte បានសង្កត់ធ្ងន់ថា៖

 “អាស៊ានកំពុងមានអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។ ក្នុងរយៈពេលជាង៥០ឆ្នាំកន្លង ទៅ អាស៊ានបានក្លាយទៅជាតំបន់សេដ្ឋកិច្ចធំមួយ ហើយបើកទ្វារជាមួយពិភព លោកទាំងមូលក៏ដូចជាប្រទេសជិតខាងនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ រួមជាមួយដៃគូចំនួន៦ អាស៊ានកំពុងជំរុញកិច្ចព្រមព្រៀងសហប្រតិបតិ្តការសេដ្ឋ កិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEP) ដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនង ក្នុងតំបន់”។

    ក្នុងឋានៈជាអង្គការតំបន់មួយដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មធំៗទាំងអស់នោះ អាស៊ានកំពុងខំប្រឹងប្រែងរួម វិភាគទានទៅក្នុងការតភ្ជាប់យុទ្ធសាស្ត្រលើទូទាំងពិភពលោក តាមរយៈការពង្រឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងទំនាក់ទំនងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យថ្មី។ ប្រធានាធិបតីលោក Rodrigo Duterte អះអាងថា ការបន្តជំរុញសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ជានិន្នាការដែលមិនអាចដើរផ្ទុយទៅវិញបានឡើយ៖

    “កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងជួយយើងឆ្លៀតយកនូវផលប្រយោជន៍ពីនិន្នាការសកលនានា ដូចជាការអភិវឌ្ឍន៍ឆ្លងដែន បច្ចេកវិទ្យាឌីជីថល់ ហើយជួយ ប្រទេសទាំងអស់ក្នុងតំបន់បើកទូលាយទីផ្សារនិងជំរុញការអភិវឌ្ឍន៍លើគ្រប់ វិស័យ”។

  ប្រធានាធិបតីលោក Rodrigo Duterte សង្កត់ធ្ងន់ថា ហ្វីលីពីនក្នុងឋានៈជា ប្រធានអាស៊ានឆ្នាំ២០១៧និងវៀតណាមជាម្ចាស់ផ្ទះ APEC ២០១៧ នឹងរួមគ្នា រៀបចំកិច្ចសន្ទនាក្រៅផ្លូវការរវាង APEC និងអាស៊ាននាថ្ងៃទី១០ វិច្ចិកា ដើម្បី នាំមកនូវកម្លាំងរស់ថ្មីសំរាប់ទាំងអាស៊ាននិង APEC៕

ប្រតិកម្មទៅវិញ