ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានអត្ថន័យដ៏សែនសំខាន់ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ចិន

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិននាពេលកន្លងមក បន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពវិជ្ជមាន សម្រេចបានសមិទ្ធិផលសំខាន់ជាច្រើនក្នុងវិស័យផ្សេងៗគ្នា។ 
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានអត្ថន័យដ៏សែនសំខាន់ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ចិន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai។ (រូបថត៖ VOV)

ក្នុងឱកាសដែលអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ៣០ តុលា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈ
កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Xi Jinping អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានជួបសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាអត្ថន័យនិងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។

នៅក្នុងបទសម្ភាសន៍ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong មានអត្ថន័យដ៏សែនសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនង
វៀតណាម-ចិនកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិននាពេលកន្លងមក បន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពវិជ្ជមាន សម្រេចបានសមិទ្ធិផលសំខាន់ជាច្រើនក្នុងវិស័យផ្សេងៗគ្នា។ ជាពិសេស នេះគឺជាដំណើរទស្សនកិច្ចទ្វេភាគីជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋវៀតណាមទៅកាន់ប្រទេសចិន ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩; ជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បន្ទាប់
ពីមហាសន្និបាតលើកទី១៣ ហើយអគ្គលេខាបក្ស លោក Nguyen Phu Trong ក៏ជាមេដឹកនាំជាន់ខ្ពស់បរទេសដំបូងគេដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ផងដែរ។ ជំនួបរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping គឺជាជំនួបផ្ទាល់លើកដំបូងរវាងអគ្គលេខាបក្សទាំងពីរក្រោយរយៈពេល ៥ ឆ្នាំ (ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧)។ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានបញ្ជាក់ថា៖

“ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ តំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាក ទាយទុកជាមុនបាន ជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងប៉ះពាល់យ៉ាងអវិជ្ជមានដល់ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចលើទូទាំងពិភពលោកនោះ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សែនសំខាន់ក្នុងការពង្រឹងនិងធ្វើឲ្យទំនាក់ទំនងវៀតណាម-ចិនកាន់តែស៊ីជម្រៅ; ពង្រឹងទំនុកចិត្តនយោបាយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី”៕

ប្រតិកម្មទៅវិញ