ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-គុយបា

Van Hieu
Chia sẻ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយគុយបាបានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹមទៅកាន់គុយបា (ថ្ងៃទី ២៥- ២៧ ខែកញ្ញា) នឹងបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ 
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-គុយបា - ảnh 1អត្ថបទលើកឡើងអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេសគុយបា នៅលើកាសែតអេឡិចត្រូនិក CubaDebate (រូបថតអេក្រង់)

ក្នុងអត្ថបទថ្មីមួយ ដែលបានចុះផ្សាយលើកាសែតអេឡិចត្រូនិក CubaDebate ដែលជាគេហទំព័រព័ត៌មានផ្លូវការដែលមានអ្នកចូលមើលធំជាងគេនៅលើកោះ Caribbean  បណ្ឌិត Ruvislei González Sáez អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាមបានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះនិងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមទៅកាន់គុយបានឹងបើកចេញទំព័រថ្មីក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងទ្វេភាគី។ យោងតាមលោក González Sáez ដំណើរទស្សនកិច្ចនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម គឺជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីយ៉ាងធំធេង សម្រាប់គុយបា ដែលបង្ហាញថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយគុយបា។

ចំណែកឯអ្នកស្រាវជ្រាវ González Sáez សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ និងជំរុញយន្តការទំនាក់ទំនងគ្រប់ជ្រុងជ្រោយ បង្កើតព្រឹត្តិការណ៍សំខាន់ថ្មីក្នុងទំនាក់ទំនងទ្វេភាគី បើកដំណាក់កាលថ្មីមួយ។ អ្នកនិពន្ធរូបនេះជឿជាក់ថា ដំណើរទស្សនកិច្ចនេះពិតជានឹងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ