ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba (រូបថត៖ VNA) |
ដំណើរទស្សនកិច្ចនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba បានថ្លែងដូច្នេះ ជាមួយអ្នកសារព័ត៌មានវៀតណាមនៅពេលចែករំលែកអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តាមសេចក្ដីអញ្ជើញរបស់ប្រធានសភាហុងគ្រីលោក László Kövér។
លោកឯកអគ្គរដ្ឋទូត Ory Csaba បានឲ្យដឹងថា ទំនាក់ទំនងរវាងហុងគ្រី និងវៀតណាមមានប្រវត្តិសាស្ត្ររយៈពេល ៧២ ឆ្នាំ។ ទំនាក់ទំនងនេះលាតសន្ធឹងលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យអប់រំនិង វប្បធម៌។ ហុងគ្រីកំពុងមានផែនការបង្កើតមជ្ឈមណ្ឌលវប្បធម៌ហុងគ្រីនៅទីក្រុងហាណូយ ហើយលោកមានគោលបំណងថា ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ភាគីទាំងពីរនឹងសម្រេចបានវឌ្ឍន៍ភាពថ្មីលើវិស័យអប់រំ និងវប្បធម៌។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម យោងតាមការធ្វើស្ថិតិបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបាន ១,១ ពាន់លានដុល្លារអាមេរិក។ នេះគឺជាតួរលេខគួរឲ្យសប្បាយរីករាយ ហើយហុងគ្រីមានបំណងចង់បង្កើនតួរលេខនេះថែមទៀតនារយៈពេលខាងមុខ។
ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ យោងតាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅហុងគ្រីមានចំនួនប្រមាណ ៥ ០០០ នាក់ ដោយដើរតួនាទីជាស្ថានតភ្ជាប់ដ៏សំខាន់ និងសកម្មរវាងប្រទេសទាំងពីរផងដែរ៕