លោក Joe Biden និងលោកស្រី Kamala Harris ។ (រូបថត៖ Eonline) |
ថ្លែងនៅក្នុងពិធីឧទ្ទេសនាមដៃគូឈរឈ្មោះក្នុងការរកសម្លេងឆ្នោត ដែលត្រូវបានរៀបចំឡើងនៅរដ្ឋ Delaware នោះ អតីតអនុប្រធានាធិបតី លោក Biden បានអះអាងថា លោកស្រី Harris គឺជា ជម្រើសដ៏ត្រឹមត្រូវ ដើម្បីជួយលោកដណ្ដើមបានជ័យជំនះលើលោកប្រធា នាធិបតី Donald Trump។ យោងតាមលោក Biden ថា លោកស្រី Harris គឺជាដៃគូមួយរូប ដែលមាន បទពិសោធន៍យ៉ាងចំណាន។
ចំណែកឯ សមាជិកាព្រឹទ្ធសភា លោស្រី Kamala Harris បានអះអាងសារជាថ្មីនូវមោទនភាព និងកិត្តិយស ខណៈដែលទទួលភារកិច្ចចូលរួមការស្វែងរកសម្លេងឆ្នោតជាមួយលោក Biden ព្រមទាំងចាត់ទុកថា “សហរដ្ឋអាមេរិក កំពុងត្រូវការមេដឹកនាំ”៕