ដាក់ពង្រាយគំរូសាកល្បង​គម្រោងវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបលើផ្ទៃដី ១ លានហិកតា ​នៅតាម​​​​​ខេត្ត ក្រុងចំនួន​៥​

Chia sẻ
(VOVWORLD) - នាសៀលថ្ងៃទី ២ ខែឧសភា នៅទីក្រុង Can Tho ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបើកសន្និសីទដាក់ពង្រាយគំរូសាកល្បងនៃគម្រោងវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបនៅលើផ្ទៃដី ១ លានហិកតា នៅតាមខេត្ត ក្រុងចំនួន៥ ដោយមានផ្ទៃដីសរុប ២៥០ ហិកតា។ 

ខេត្ត ក្រុងទាំង ៥ ដែលត្រូវបានជ្រើសរើសដើម្បីអនុវត្តគំរូសាកល្បងគឺ៖ ទីក្រុង Can Tho ខេត្ត Soc Trang, Kien Giang , Dong Thap និង Tra Vinh។

ដាក់ពង្រាយគំរូសាកល្បង​គម្រោងវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបលើផ្ទៃដី ១ លានហិកតា ​នៅតាម​​​​​ខេត្ត ក្រុងចំនួន​៥​ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV

យោងតាមថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គម្រោងនេះអាចជួយផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មរបស់តំបន់ដីសណ្ដទន្លេ Cuu Long ក្នុងផ្នែកទំនិញស្រូវអង្ករ។ ដូច្នេះហើយ គម្រោងនេះទទួលបានការចាប់អារម្មណ៍ពីអង្គការអន្តរជាតិជាច្រើន ហើយប្រជាកសិករបានឯកភាពយ៉ាងខ្លាំងណាស់។ ធនាគារពិភពលោកបានកំណត់ថា គម្រោងនេះជាគម្រោងសំខាន់មួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រីកទៅកាន់ប្រទេសអាស៊ីផ្សេងទៀត។ ដើម្បីអនុវត្តគំរូសាកល្បង ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានមានប្រសាសន៍ថា៖ “គម្រោងទាំងនេះគឺជាគំរូក្នុងផ្នែកនីមួយៗដូចជា៖ ផលិតកម្មប្រកបដោយនិរន្តរភាព ការវាស់វែងការបំភាយឧស្ម័ន និងលើកកម្ពស់សមត្ថភាពសហប្រតិបត្តិការ។ បច្ចុប្បន្ននេះ វិទ្យាស្ថានធារាសាស្ត្របានទៅកាន់មូលដ្ឋានដើម្បីធ្វើការរចនាប្រព័ន្ធធារាសាស្រ្តក្នុងវាលស្រែ។ តាមការគ្រោងទុក នៅខែសីហា និងខែកញ្ញា គំរូនេះនឹងផលិតចេញផលិតផលអង្ករកាត់បន្ថយការបំភាយឧស្ម័ន។ បន្ទាប់នោះ បន្តអនុវត្តក្នុងរដូវរំហើយ និងរដូវប្រាំង។ បន្ទាប់ពីអនុវត្តបាន៣រដូវកាល ទើបទទួលបានលទ្ធផលផ្លូវការ ស្តីពីអត្រាកាត់បន្ថយការបំភាយឧស្ម័ន”៕

ប្រតិកម្មទៅវិញ