វិចិត្រករគំនូ Dong Ho (រូបថត៖ TTXVN) |
នាយករដ្ឋមន្រ្តីវៀតណាមបានយល់ព្រមដាក់ជូន អង្គការវិទ្យាសាស្ត្រអប់រំនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដើម្បីពិចារណានិងដាក់បញ្ចូល"របរធ្វើគំនូរប្រជាប្រិយ Dong Ho" ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការពារជាបន្ទាន់។ គណៈកម្មាធិការជាតិ UNESCO វៀតណាម បានរួមសហការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ដើម្បីបំពេញបែបបទចាំចាច់នានា ដើម្បីដាក់ជូនឯកសារនេះឡើង UNESCO មុនថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២០។
សូមបញ្ជាក់ដែរថា របរធ្វើគំនូរប្រជាប្រិយ Dong Ho មានដើមកំណើតនៅភូមិ Dong Ho ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh ហើយមានអាយុកាលរាប់រយឆ្នាំ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនៀមទំលាប់ព្យួរគំនូរក្នុងឱកាស បុណ្យតេត បុណ្យសំពះព្រះខែ និងធ្វើសក្ការបូជាដូនតាផងដែរ៕