អ្នកដំណើរបំពេញបែបទចូលយន្តហោះ (ប្រភព៖ baoquocte.vn) |
អ្នកដំណើរនៅជើងហោះហើរនេះរួមមានសិស្សានុសិស្ស ដែលបានបញ្ចប់វគ្គសិក្សាតែជួបការលំបាកក្នុងការស្នាក់នៅ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ អ្នកធ្វើដំណើរកំសាន្តទេសចរ អ្នកទៅសួរសុខទុក្ខសាច់ញាតិ ពលករដែលមានទិដ្ឋាការផុតកំណត់ និងមានកិច្ចសន្យាការងារត្រូវបានជាប់គាំងនៅក្នុងប្រទេសរ៉ូម៉ានី ប៊ុលហ្គារី ប៉ូឡូញ អ៊ីតាលី ប៊ែលហ្សិក អូទ្រីស ដាណឺម៉ាក ហូឡង់ សាធារណរដ្ឋឆែក ស្លូវ៉ាគី និងហុងគ្រី។ អ្នកដំណើរទាំងអស់ត្រូវបានដាក់នៅដាច់ដោយឡែក និងធ្វើការពិនិត្យសុខភាពតាមការកំណត់នៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ផងដែរ៕