ដឹកជញ្ជូនពលរដ្ឋវៀតណាមជាង ២៧០ នាក់ពីប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញ (រូបថត៖ vov) |
លោកស្រី Ngo Thi Kim Yen ប្រធានមន្ទីរសុខា ភិបាលក្រុង Da Nang បានមានប្រសាសន៍ថា៖ “យើងខ្ញុំទទួលនិងត្រួតពិនិត្យសុខភាព ហើយដឹកជញ្ជូនអ្នកដំណើរទាំងនេះទៅកាន់តំបន់ដាក់នៅដាច់ដោយឡែកនៅទីក្រុង Da nang។ ការរៀបចំនិងការសម្របសម្រួលរបស់ផ្នែកនានាក៏ធ្វើបានយ៉ាងល្អដែរ ដើម្បីធានាបានល្អនូវស្តង់ដារផ្នែកសុខាភិបាលនៅតំបន់ដាក់នៅដាច់ដោយឡែកទាំងនោះ” ។
ស្ថាប័នមានសម្ថកិច្ចវៀតណាមនិងស្ថានប័នតំណាងបេសកកម្មវៀតណាមនៅឯបរទេសនឹងបន្តសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញ៕