ជាលើកដំបូងដែលវៀតណាមរៀបចំពិធីជួបជុំជាមួយកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុលកិត្តិយសរបស់វៀតណាមលើទូទាំងពិភពលោក

Chia sẻ

(VOVWORLD) - នៅយប់ថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំសន្និសីទកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅ ឯបរទេសតាមទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ 

ជាលើកដំបូងដែលវៀតណាមរៀបចំពិធីជួបជុំជាមួយកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុលកិត្តិយសរបស់វៀតណាមលើទូទាំងពិភពលោក - ảnh 1អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung និងបណ្ដាតំណាងចូលរួមសន្និសីទកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅឯបរទេសលើកទី១។ (រូបថត៖ VNA)
នេះជាលើក ដំបូងដែលវៀតណាមរៀបចំពិធីជួបជុំជាមួយកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុល កិត្តិយសវៀតណាមលើទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍ ទិសដៅពង្រីកបណ្ដាញ ហើយលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ កុងស៊ុលកិត្តិយសវៀតណាមនៅឯបរទេសផងដែរ។
សន្និសីទត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតចំនួន១៣រូប កុងស៊ុល កិត្តិយសវៀតណាមនៅឯបរទេសចំនួន ២៥រូប បេក្ខជនកុងស៊ុលកិត្តិយសចំនួន១៥រូប និងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំឯបរទេសចំនួន៦៧កន្លែង ព្រមទាំង តំណាងរបស់ក្រសួង ស្ថាប័ននានាក្នុងស្រុកផងដែរ។ ថ្លែងនៅសន្និសីទ លោកអនុរដ្ឋមន្រ្តីការបរទេស To Anh Dung បានសង្កត់ធ្ងន់ លើអត្ថនន័យនៃសន្និសីទលើកនេះយ៉ាងដូច្នេះថា៖
“សន្និសីទលើកនេះជាព្រឹត្តិការណ៍ដោយមានអត្ថន័យសំខាន់ពិសេស។ នេះជា លើកដំបូងក្នុងអំឡុងពេល២៧ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤ ដែលលោករដ្ឋមន្រ្តីការបរទេស នាពេលនោះ ចុះហត្ថលេខាចេញផ្សាយបទបញ្ញត្តិស្ដីពីកុងស៊ុលកិត្តិយសនៃសាធា រណៈរដ្ឋសង្គមនិយមវៀតណាមហើយតែងតាំងកុងស៊ុលកិត្តិយសវៀតណាមនៅ ឯបរទេសដើមដំបូង។ សន្និសីទជាឱកាសដើម្បីកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុល កិត្តិយសវៀតណាមលើទូទាំងពិភពលោកជួបប្រាស្រ័យគ្នា ផ្លាស់ប្ដូរជាមួយឯកអគ្គ រដ្ឋទូត ក្រសួង ស្ថាប័នពាក់ព័ន្ធអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយបណ្ដាប្រទេសលើគ្រប់វិស័យ”។
នៅសន្និសីទ តំណាងក្រសួងការបរទេសបានណែនាំអំពីគោលនយោបាយ កិច្ចការបរទេសរបស់ វៀតណាមនិងលទ្ធផលអនុវត្តកិច្ចការបរទេសរបស់វៀតណាមនៅពេលកន្លងមក អំពីវប្បធម៌ ទឹកដី មនុស្សវៀតណាម អំពីកាលានុវត្តភាពសហប្រតិ បត្តិការ តភ្ជាប់ជាមួយតំបន់នានារបស់វៀតណាម ក៏ដូចជាអំពីតួនាទី ភារកិច្ចរបស់ កុងស៊ុលកិត្តិយសក្នុងការជំរុញការនាំចេញនាំចូលនិងដោះស្រាយការជំពាក់ជំពិនផ្នែកពាណិជ្ជកម្មរវាងវៀតណាមជាមួយបណ្ដាដៃគូ និងទិសដៅទាក់ទាញដើមទុនវិនិយោគ បរទេសរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ