ថ្លែងមតិក្នុងសន្និសីទនេះ លោក Pham Tan Cong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា វិស័យសេដ្ឋកិច្ចឯកជន រួមជាមួយនឹងសហគ្រាសរដ្ឋ សហគ្រាសមានទុនវិនិយោគបរទេស(FDI) និងសហករណ៍នានា បានបង្កើតជាកម្លាំងដ៏ធំធេងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។
ប្រធាន VCCI លោក Pham Tan Cong។ រូបថត៖ VOV |
បច្ចុប្បន្ន មាត្រដ្ឋាន GDP របស់វៀតណាមស្ថិតក្នុង Top ៤០ នៃពិភពលោក ទំហំពាណិជ្ជកម្មអន្តរជាតិស្ថិតក្នុង Top ២០ របស់ពិភពលោក ផលិតផលវៀតណាមមានមោទនភាពចេញទៅទីផ្សារពិភពលោក ទៅកាន់គ្រប់ទ្វីបទាំងអស់ ហើយទន្ទឹមនឹងនោះ ក៏បានបំពេញតម្រូវការក្នុងស្រុកបានល្អផងដែរ។ ប្រធាន VCCI លោក Pham Tan Cong បានសង្កត់ធ្ងន់ថា៖ “សហគ្រាសគឺជាកម្លាំងដ៏សំខាន់ក្នុងការសាងសង់សេដ្ឋកិច្ច ហើយសហគ្រិនគឺជាកម្លាំងស្នូលដែលកាន់តួនាទីជាអ្នកដឹកនាំ ការគ្រប់គ្រង និងប្រតិបត្តិក្រុមធុរកិច្ចរបស់ប្រទេសជាតិ។ ជាមួយនឹងចំនួនធុរកិច្ចនាបច្ចុប្បន្ន ចំនួនសហគ្រិន និងអ្នកដឹកនាំអាជីវកម្មបានឈានដល់ចំនួន ២-៣លាននាក់។ ប្រសិនបើយើងរាប់អ្នកជំនួញទាំងអស់ និងគ្រួសារអាជីវកម្មនីមួយៗ ចំនួនសហគ្រិនទូទាំងប្រទេសអាចឈានដល់ប្រមាណ ១០លាននាក់។ នេះគឺជាធនធានមនុស្សពិសេសរបស់ប្រទេសជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តឧស្សាហូបនីយកម្ម ទំនើបកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន និងសមាហរណកម្មរបស់វៀតណាមក្នុងយុគសម័យថ្មី”៕